លោកត្រាំបដិសេធថាមិនបានផ្តល់យោបល់ឲ្យប្រើគ្រាប់បែកនុយក្លេអ៊ែរដើម្បីទប់ទល់នឹងខ្យល់ព្យុះទេ

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា ​នៅព្រឹកថ្ងៃចន្ទនេះបានបដិសេធរបាយការណ៍គួរឱ្យភ្ញាក់ផ្អើលមួយនៅលើគេហទំព័រអាយ៉ូស  (Axios.com)  ដែលសរសេរថា  លោកបានផ្តល់ជាគំនិតឲ្យប្រើគ្រាប់បែកនុយក្លេអ៊ែរដើម្បីទប់ទល់នឹងខ្យល់ព្យុះ។

គេហទំព័រនេះ ​បានចេញផ្សាយកាលពីថ្ងៃអាទិត្យថាលោកត្រំា ​បានស្នើជាច្រើនលើកច្រើនសារដល់មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិនិងអន្តរជាតិថាពួកគេគួរតែស្វែងយល់ពីគំនិតមួយនេះ។

លោកត្រំា​បានបដិសេធការចេញផ្សាយនៅព្រឹកថ្ងៃច័ន្ទនេះដោយនិយាយថានេះជារឿង គួរឱ្យអស់សំណើចខ្លាំងណាស់។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីប៊ីអេស (២៧.០៨.១៩)