លោកត្រាំត្រៀមខ្លួនដើម្បីជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់

បារាំង៖ នៅថ្ងៃច័ន្ទនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយនៅឯកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស ហ្សី ៧ ថាលោកបានត្រៀមខ្លួនជួបនឹង​ភាគីអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ។

កិច្ចប្រជុំនាពេលខាងមុខនេះ  នេះត្រូវបានប្រកាសដោយលោកត្រាំនិងប្រធានាធិបតីបារាំង ​ ​ ដោយលោកមាក្រុងនិយាយថា   លោកនឹងជួយសម្រួលដល់កិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងរវាងប្រធានាធិបតីអាមេរិកនិងអ៊ីរ៉ង់។

ព័ត៌មានគួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ​បានបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើលនិងគ្មានការគ្រោងទុកនៅក្នុងកិច្ចប្រជុំកំពូល ហ្ស៊ី៧   ដែលបានធ្វើឡើងនៅ​ក្នុង ប្រទេសបារាំងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ  ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.០៨.១៩)