មានការរិៈគន់ក្រុមប្រទេសហ្សី៧ចំពោះការផ្តល់ជំនួយថវិកា២២លានដុល្លារក្នុងការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន

បរទេស៖ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការស្រងាកចិត្តនៅពេលដែលក្រុមប្រទេសហ្សី ៧​ បានសន្យាកាលពីថ្ងៃច័ន្ទថានឹងផ្តល់ថវិការ ២០ លានអឺរ៉ូជាបន្ទាន់ដើម្បីទប់ទល់នឹងអគ្គិភ័យដែលកំពុងបំផ្លិចបំផ្លាញព្រៃអាម៉ាហ្សូន។

ពួកគេបាននិយាយថាថវិកាទាំងនោះមិនគ្រប់គ្រាន់ទេចំពោះការដោះស្រាយបញ្ហាដែលជាផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់ភពផែនដីទាំងមូល។ មនុស្សជាច្រើននៅលើបណ្តាញសង្គម ធ្វឺតធឺ យល់ឃើញថាមេដឹកនាំពិភពលោកគួរតែប្រឹងប្រែងឲ្យច្រើនបន្ថែមទៀតដើម្បីដោះស្រាយបញ្ហានេះ។

មនុស្សជាច្រើនក៏បានរិះគន់លោកប្រធានាធិបតីដូណាល់ត្រាំដែលមិនបានទៅចូលរួមកិច្ចប្រជុំ អំពីបញ្ហាអាកាសធាតុនេះ​  ។ ទោះយ៉ាងណាប្រធានាធិបតីរបស់ប្រទេសបារំាង លោកម៉ាក្រុង ​បាននិយាយថាលោកនិង​ភាគីអាមេរិក​បាន​ព្រមព្រៀងចំពោះការចូលរួមចំណែកលើបញ្ហានេះហើយ  ។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (២៧.០៨.១៩)