លោក M oon នឹងធ្វើទស្សនកិច្ចប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ នៅសប្តាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ — ការិយាល័យ ចេ អុង វ៉ាដា(Cheong Wa Dae) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីកូរ៉េខាង-ត្បូងលោក មូន ជេ-អ៊ីន គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមការទូត ដ៏សំខាន់របស់លោកក្នុងការ​ពង្រឹង​ភាពជាដៃគូរបស់ទីក្រុងសេអ៊ូលជាមួយបណ្តាប្រជាជាតិនៅអាស៊ីអាគ្នេយ៍។

ជាមួយនឹងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នេះដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែ​កញ្ញា លោកមូន នឹងបំពេញការសន្យារបស់លោក ដែលនឹងធ្វើទស្សនកិច្ច​ទៅកាន់ប្រទេស​សមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងអំឡុងពេលនៃតំណែង​ប្រធានាធិបតីរបស់លោក។
រដ្ឋបាលរបស់លោកបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណង​ទាក់​ទង​ជាមួយ អាស៊ាន ដែលបានគូសបញ្ជាក់តាមរយៈគោលនយោបាយភាគខាងត្បូង​របស់ខ្លួន​ក្នុងគោលបំណងពង្រីកមូលដ្ឋានការទូតរបស់ប្រទេសកូរ៉េខាងត្បូង។

ជាពិសេសលោក មូន គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយសមភាគីរបស់​លោកមកពីសមាជិកអាស៊ាននៅទីក្រុងប៊ូសាននៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា។ នៅថ្ងៃបន្ទាប់លោក​នឹងរៀបចំកិច្ចប្រជុំកំពូលដាច់ចំដោយឡែកមួយនៅទីនោះដែរ ជាមួយបណ្តាប្រទេសអាស៊ាន​នួន ៥ ដែលមានទីតាំងនៅជុំវិញទន្លេ មេគង្គ គឺប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ។

លោក Moon នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកក្នុងតំបន់នេះ ជាមួយនឹង​ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី​លោក ប្រាយុទ្ធ ចាន់ អូ ចា។
អ្នកនាំពាក្យ Cheong Wa Dae លោកស្រី Ko Min-jung បាននិយាយថា របៀបវារៈ​នៃកិច្ចប្រជុំកំពូលនេះរួមមាន មធ្យោបាយសម្រាប់ « កិច្ចសហប្រតិបត្តិការប្រកប​ដោយចីរភាព » រវាង​ភាគីទាំងពីរ ស្តីពីការបង្កើតក្បាលម៉ាស៊ីនកំណើនថ្មី។ លោក Moon ក៏នឹងស្នើសុំការគាំទ្រ​ពីទីក្រុងបាងកក សម្រាប់កិច្ចប្រជុំកំពូលនាខែវិច្ឆិកា ខាងមុខនេះផងដែរ ខណៈដែលខ្លួន​ជា​ប្រធាន​​ប្តូរ​វេន​របស់អាស៊ាននៅឆ្នាំនេះ។
លោក មូន នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៣ ខែកញ្ញា ​ដើម្បីជួបប្រជុំ​ជាមួយ​សមាជិកក្រុមប្រឹក្សារដ្ឋ និងអ្នកទទួលរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក Win Myint ។

លោកស្រី Ko បាននិយាយថា ពួកគេគ្រោងនឹងពិភាក្សាកិច្ចសហប្រតិបត្តិការស្តីពី «កំណើនឈ្នះឈ្នះប្រកបដោយនិរន្តរភាព » នៃប្រទេសទាំងពីរ នឹងការគាំទ្រជាប្រព័ន្ធសម្រាប់​ក្រុមហ៊ុនកូរ៉េខាងត្បូង ដើម្បីធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Moon នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសឡាវនៅថ្ងៃទី៥ ខែកញ្ញា សម្រាប់ការប្រជុំជាបន្តបន្ទាប់ជាមួយប្រធានាធិបតីលោក Bounnhang Vorachith និងនាយករដ្ឋមន្រ្តីលោក Thongloun Sisoulith ។

ក្នុងចំណោមបញ្ហាសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាគឺ ភាពជាដៃគូក្នុងផ្នែក​ថាមពលវារីអគ្គិសនី និងកិច្ចខិតខំប្រឹងប្រែងរបស់សេអ៊ូលក្នុងការកែលំអការរស់​នៅរបស់​ប្រជាជនឡាវ។

លោកស្រី កូ បាននិយាយថា ប្រទេសទាំងបីគឺជា « សសរស្តម្ភដ៏សំខាន់ »នៃគោល​នយោបាយថ្មីភាគខាងត្បូង និងដៃគូស្នូលសម្រាប់ភាពជោគជ័យនៃកិច្ចប្រជុំកំពូល ពិសេស​នាខែវិច្ឆិកាវិច្ឆិការខាងមុខនេះ៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)