កសិករខេត្តស្ទឹងត្រែងដាំដំណាំម្អមផ្អែមដើម្បីដាក់បញ្ចូលដំណាំកសិកម្មប្រភេទថ្មី

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

កសិករខេត្តស្ទឹងត្រែងបាននាំយក រុក្ខជាតិពូជម្អមផ្អែមពីប្រទេសថៃមកដាំដុះ ដើម្បីដាក់បញ្ចូលដំណាំកសិកម្មប្រភេទថ្មីមួយមុខនេះ ទៅក្នុងវិស័យកសិកម្ម ឱ្យមាននៅក្នុងខេត្ត បន្ទាប់ពីអាជ្ញាធរភូមិឃុំកំពុងបំផុសកសិករផ្សេងទៀតឱ្យនាំគ្នាដាំបន្តដើម្បីទាញយកផលប្រយោជន៍ពីដំណាំនេះ ។
ក្នុងឱកាសចុះពិនិត្យដំណាំម្អមផ្អែមនៅភូមិភ្នំក្រហម ឃុំស្រែក្រសាំង ស្រុក សៀមបូកខេត្តស្ទឹងត្រែង លោក អ៊ាង សំអូន មេឃុំនេះបានបញ្ជាក់ថាៈ ដំណាំកសិកម្ម ថ្មីមួយមុខនេះប្រទេសកម្ពុជាយើងមិនដែលមានទាល់តែសោះ ព្រោះរុក្ខជាតិប្រភេទនេះកសិករយើង បាននាំយកពូជពីប្រទេសថៃមកដាំ។
លោកទទួលស្គាល់ថា៖តាមការពិនិត្យជាក់ស្ទែងរុក្ខជាតិនេះមាន រូបរាង. ឬស .ដើម .ស្លឹក. ផ្កា .ដូចដើមម្អមស្រែ ដែលខ្មែរយើងយកទៅបង់បន្ថែមរស់ជាតិក្នុងសម្ល មានក្លិចក្រអូប ចំណែកម្អមនេះគ្មានក្លិនទេ តែមានរស់ជាតិផ្អែមទៅវិញ។
កសិករដាំម្អមផ្អែមនៅភូមិភ្នំក្រហម ឃុំស្រែក្រសាំងបានបញ្ជាក់ថា៖តាមការឱ្យដឹងពី មន្ត្រីជំនាញកសិកម្ម នៃប្រទេសថៃ ម្អមនេះ គេហៅថាដើម(ញ៉ាវ៉ាន់ឬស្ទេវា) ស្ថិតនៅក្នុងអំបូរ ពពួករុក្ខជាតិ ដើមស្លឹកមានទឹក និងរសជាតិផ្អែមដូចជា អំពៅ ហើយនៅប្រទេសថៃកសិករនិយមដាំច្រើន ។ម្អមផ្អែមនេះស្រួលដាំ មិនរើសដីទេ ដូចនេះ កសិករផ្សេងៗអាច យកពូជទៅដាំបន្តបានព្រោះវាមានទីផ្សារនាំយកទៅលក់នៅក្រៅប្រទេស សម្រាប់ចម្រាញ់ទឹកយកធ្វើស្ក ផលិតជាទឹកក្រូច .ទឹកកូកាកូឡា.ដែលមានរសជាតិ ផ្អែមមិនប៉ះពាល់សុខភាព។
លោក ងិន សារ៉េត ប្រធានសហគមន៍(អ៊ុំឃួងរុងរឿង)ស្រែក្រសាំងបានគាំទ្រចំពោះការចែករំលែកពូជដំណាំនេះ ហើយសមាជិកសហគមន៍ និងចម្លងពូជយកមកដាំឱ្យបានច្រើនគ្នា ដើម្បីធ្វើឱ្យភូមិឃុំស្រែក្រសាំងមានផលិតផលមួយភូមិមួយ ថ្មីបន្ថែមទៀតគឺ(ម្អមផ្អែម)នេះ។
សូមបញ្ជាក់ថា៖នេះជាប្រភេទដំណាំ មួយមុខទៀត ដែលកសិករឃុំស្រែក្រសាំងដាំរយៈពេល២ឆ្នាំមកហើយ ដោយសាតែរុក្ខជាតិនេះដូចដើមម្អម ទើបពួកគាត់ដាក់ឈ្មោះថា(ម្អមផ្អែម)ចំណែកនៅប្រទេស
ថៃអ្នកជំនាញកសិកម្មហៅថា(ស្មៅស្ទេវា)រុក្ខជាតិផ្អែម៕