លោកត្រាំប្រើសម្តីវាយប្រហារម្តងទៀតលើបណ្តាញទូរទស្សន៍ហ្វកញីវ

អាមេរិក៖ នៅថ្ងៃអាទិត្យនេះលោកប្រធានាធិបតីដូណាល់ត្រាំបានធ្វើការវាយប្រហារដោយពាក្យសម្តីជាថ្មីប្រឆាំងនឹងបណ្តាញទូរទស្សន៍ហ្វកញីវ  ជុំវិញការស្ទង់មតិថ្មីៗ​    ដោយនិយាយថាបណ្តាញទូរទស្សន៍ហ្វកញីវ   ដែលទទួលបានការគាំទ្រពីអ្នកអភិរក្សនិយមគឺកាន់តែមានសភាពយ៉ាប់ទៅ ៗ   ។ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ហ្វកញីវ  បានបង្ហាញថាប្រជាប្រិយភាពក្នុងការគាំទ្រលោកត្រាំ មានចំនួន ៤៣% ខណៈដែលការស្ទង់មតិរបស់ក្រុមហ៊ុនស្ទង់មតិឈ្មោះ រ៉ាស់ម៉ូសិន  (Rasmussen)   គឺចំនួន ៥០% ។

លោកត្រាំបានធ្វើការស្តីបន្ទោសជាញឹកញាប់ប្រឆាំងនឹងបណ្តាញទូរទស្សន៍ហ្វកញីវ  ក្នុងអំឡុងពេលកាន់តំណែងពីរឆ្នាំ របស់លោកនៅសេតវិមានដែលជារឿយៗលោកសំដៅទៅលើអ្នកសារព័ត៌មានថាជាសត្រូវរបស់ប្រជាជននិងផលិតព័ត៌មានក្លែងក្លាយ។

លោកធ្លាប់បានស្តីបន្ទោសបណ្តាញទូរទស្សន៍ហ្វកញីវ  ម្តងរួចទៅហើយជុំវិញការស្ទង់មតិការបោះឆ្នោតក្នុងអំឡុងពេលពីរខែកន្លងមកនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៦.០៨.១៩)