រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ធ្វើឱ្យភ្ញាក់ផ្អើលជាមួយនឹងការចូលរួមកិច្ចប្រជុំកំពូលហ្សី៧

បារាំង៖ កាលពីថ្ងៃអាទិត្យនេះរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោកម៉ូហាម៉ាដ ហ្សាវ៉ាដ ហ្សារីវ ​ បានធ្វើដំណើរទៅកាន់ទីក្រុងប៊ីយ៉ារីដ  (Biarritz)  នៅភាគនិរតីនៃប្រទេសបារាំងដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្សី​ ៧ ដោយលោកបានធ្វើដំណើរទៅចូលរួមដោយគេមិនបានរំពឹងទុកនិងគួរឱ្យភ្ញាក់ផ្អើលមួយ។ការចូលរួមនេះគឺដើម្បីបំបែកភាពជាប់គាំងផ្នែកការទូតជុំវិញការដាក់ទណ្ឌកម្មលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។

វត្តមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់មិនត្រូវបានប្រកាសនិងអាចបង្កជាការលំបាកដល់ប្រទេសជាម្ចាស់ផ្ទះបារាំងដើម្បីរកវិធីបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។

មន្ត្រីបារាំងបាននិយាយថាលោកត្រាំបានដឹងអំពីការចូលរួមរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់  នេះដែរ   ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៦.០៨.១៩)