ប៉ាឡេស្ទីនបន្ទោសសហរដ្ឋអាមេរិកចំពោះការលុបឈ្មោះចេញពីបញ្ជីប្រទេសក្នុងពិភពលោក

ប៉ាឡេស្ទីន៖ កាលពីថ្ងៃអាទិត្យនេះប៉ាឡេស្ទីនបាន បន្ទោសសហរដ្ឋអាមេរិកចំពោះការលុបចោល ឈ្មោះប្រទេសប៉ាឡេស្ទីនចេញពីបញ្ជីឈ្មោះប្រទេសក្នុងពិភពលោក។

កាលពីថ្ងៃអាទិត្យក្រសួងការបរទេសប៉ាឡេស្ទីនបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការលុបចោលប្រទេសប៉ាឡេស្ទីនឬពាក្យណាមួយដែលពាក់ព័ន្ធនិងសំដៅទៅលើប្រជាជនប៉ាឡេស្ទីនចេញពីគេហទំព័រផ្លូវការរបស់ខ្លួន។

ក្រសួងការបរទេសប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថារដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្នអនុវត្តតាមទស្សនៈរបស់ប្រទេសអ៊ីស្រាអែលដែលបានបំផ្លាញដំណោះស្រាយរវាងប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៦.០៨.១៩)