សមត្ថកិច្ចខេត្តកំពង់ឆ្នាំងកំទេចចោល សាច់ជ្រូក ពោះវៀនជ្រូ កនិងគ្រឿងសមុទ្រជិត២តោន

វិទ្យុជាតិកម្ពុជា៖ដោយលោក ម៉ៅ សុខា ខេត្តកំពង់ឆ្នាំង៖


កងកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបាន កប់ចោល សាច់ជ្រូក ពោះវៀនជ្រូក និងគ្រឿងសមុទ្រខូចគុណភាព ជិត ២ តោនដែលឈ្មួញបាននាំចូល ពីប្រទេសថៃ ។
មន្រីបានអោយដឹងថាការ ជីកដីកប់ចោល សាច់ជ្រូក ពោះវៀនជ្រូក និងគ្រឿងសមុទ្រខូចគុណភាព ជិត ២ តោនកាលពីចុងសប្ដាហ៍កន្លងទៅនេះក្នុងគោលបំណងលើកកំពស់សុខភាពដល់ ប្រជាពលរដ្ឋ ចៀសវាងទិញយកទៅបរិភោគមានផលប៉ះពាល់ដល់សុខភាព ។
ប្រភពបន្តថាកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ៅ សំអឿន អនុប្រធានសាខាគយប្រចាំខេត្តកំពង់ឆ្នាំងនិងលោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាន ឃាត់សាច់ជ្រូក ពោះវៀនជ្រូកនិងគ្រឿងសមុទ្រ ខូចគុណភាព ជិត ២តោននេះ នៅប៉ុស្តិ ត្រួតពិនិត្យលង្វែកកាលពី ថ្ងៃទី ២៣ ខែសីហាឆ្នាំ២០១៩។
មន្ត្រីបានឲ្យដឹងទៀតថា សាច់ជ្រូកពោះវៀនជ្រូកនិងគ្រឿងសមុទ្រខូចគុណភាពជិត២តោននេះឈ្មួញបានដឹកចូលពីប្រទេសថៃតាមរយៈរថយន្ត ស្លាកលេខ PP3E 0746៕