ក្រុមអ្នកសារព័ត៌មានកម្ពុជាបេ្តជ្ញា យកចំណេះដឹងថ្មីៗពីរបៀបសរសេរព័ត៌មានបែបស៊ើបអង្កេត ពីប្រទេសវៀតណាម​ មកអនុវត្តអោយមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ធីណា ឌីណេ និងកញ្ញា អ៊ី កនិកា

ក្រុមអ្នកសារព័ត៌មានកម្ពុជាបេ្តជ្ញាចិត្ត យកចំណេះដឹងថ្មីៗពីរបៀបសរសេរព័ត៌មានបែបស៊ើបអង្កេតពីប្រទេសវៀតណាម មកអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោកសេង ផល្លី មន្ត្រី មន្ទីរព័ត៌មានខេត្តសៀមរាបបានឲ្យដឹងថា ព័ត៌មានបែបស៊ើបអង្កេត ទាមទារអោយអ្នកសារព័ត៌មានទាំងអស់ សិក្សាស្វែងយល់គ្រប់គន្លឹះបែបបទក្នុងការសរសេរ ហើយក៏ជាបទពិសោធន៍ថ្មីមួយ សម្រាប់អ្នកសារព័ត៌។ លោកបានបន្តថាការសិក្សានេះមានអ្នកជំនាញនិងមានបទពិសោធន៍ខ្ពស់ ខាងព័ត៌មានស៊ើបអង្កេតនៃប្រទេសវៀតណាម ដែលគាត់បានបង្ហាញនិងផ្តល់បទពិសោធន៍គន្លឹះ សំខាន់ៗជាច្រើន ធ្វើឲ្យសិក្ខាកាមទាំងអស់មានការចាប់អារម្មណ៍ជាខ្លាំង លើជំនាញនេះ ហើយនិងយកជំនាញដែលទទួលបាននៅពេលនេះ ទៅអនុវត្តនៅស្ថាប័នរបស់ខ្លួនវិញ។
សំឡេង៖ «គាត់លើកបទពិសោធន៍ជាក់ស្តែងដែលគាត់ប្រឹងប្រែងធ្វើតាំងពីគាត់ជាអ្នកសារព័ត៌មានធម្មតារហូតដល់គាត់ក្លាយជាថ្នាក់ដឹកនាំមួយរូបស្ថាប័នព័ត៌មានរដ្ឋរបស់ប្រទេសវៀតណាម។ សម្រាប់ខ្លួនខ្ញុំផ្ទាល់គន្លឹះល្អៗ ក៏ដូចជាការណែនាំពីការយកព័ត៌មានហើក៏ដូចជាព័ត៌មានស៊ើបសង្កេតវាបានជួយទៅដល់ស្ថាប័នព័ត៌មានជាពិសេសមន្ទីរព័ត៌មានខេត្តសៀមរាបពីព្រោះគន្លឹះទាំងអស់នេះគឺជាបទពិសោធន៍ថ្មី ខ្ញុំគិតថាវានិងអាចជួយឲ្យអ្នកសារព័ត៌មានរបស់រដ្ឋទទួលបទពិសោធន៍ល្អចុះយកព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវធ្វើឲ្យយើងមានសុវត្ថិភាពក្រមសីលធម៌ក្នុងការសរសេរព័ត៌មានជាក់ស្តែងដល់សង្គម»។
ដោយឡែកលោកស្រី ប៉ូ ចាន់រស្មី ប្រធានការិយាល័យព័ត៌មាននិងសោតទ្សន៍ខេត្តកំពតបានឲ្យដឹងថា នៅពេល បានទទួលនូវចំណេះដឹងក្នុងការសរសេរព័ត៌មានបែបស៊ើបអង្កេតនេះ ធ្វើអោយលោកស្រី នឹងស្ថាប័នរបស់លោកស្រី នឹងទទួលភាពជោគជ័យ លើវិល័យព័ត៌មាន»។
សំឡេង៖«ក្នុងវគ្គបណ្ដុះបណ្ដាលក្នុងវិធីសាស្រ្តសរសេរព័ត៌មានបែបស៊ើបអង្កេតបានទទួលបានចំណេះដឹងជាច្រើនបែបព័ត៌មានក្នុងការសង្កេតហើយក៏ទទួលបានក្នុងវិធីសាស្ត្រការពាររក្សាសិទ្ធិដល់អ្នកសារព័ត៌មានហើយក៏បានយល់ដឹងជាច្រើនដែលយល់ដឹងក្នុងការសរសេរព័ត៌មានបែបស៊ើបអង្កេតវិធីសាស្រ្តក្នុងការទទួលព័ត៌មានបែបស៊ើបអង្កេតដែលមានការផ្ដល់ផលប្រយោជន៍ដល់ស្ថាប័នរបស់ខ្លួនដែលសិក្សាពីប្រទេសវៀតណាមនិងជាមួយបណ្ដាសុខាថាកិច្ចបណ្ដាលតាមខេត្តផ្សេងៗឡប់ទៅវិញគាត់និងបណ្ដុះបណ្ដាបុគ្គលស្ថាប័នរបស់ខ្លួនមានលក្ខណៈវិជ្ជាជីវៈក្រមសីលធម៌ខ្ពស់»។
ជាមួយគ្នានេះ ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ក្រសួងព័ត៌មានកម្ពុជាសង្ឃឹមជឿជាក់ថាក្រោយពីបញ្ជប់វគ្គសិក្សានេះសិក្ខាកាមទាំងអស់ នឹងចែករំលែកអំពីបទពិសោធន៍ល្អៗដើម្បីយកទៅអនុវត្តក្នុងអង្គភាពរៀងៗខ្លួនពេលត្រលប់ទៅវិញ។ សូមបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានកម្ពុជាប្រមាណ៣០រូបចូលរួមសិក្សាក្នុងវគ្គសរសេរព័ត៌មានបែបស៊ើបអង្កេតលើកទី៣នៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ខែសីហាឆ្នាំ
២០១៩ ៕