មន្ទីរធនធានទឹកខេត្តក្រចេះត្រៀមធ្វើយុទ្ធនាការស្ទាក់ទឹកទុកឲ្យប្រជាកសិករធ្វើស្រែរដូវប្រាំង

វិទ្យុជាតិកម្ពុជា៖ កញ្ញា ទុយ សូលីដា

MC៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះត្រៀមធ្វើយុទ្ធនាការស្ទាក់ទឹកទុកធ្វើស្រែរដូវប្រាំងជូនប្រជាកសិករ ដើម្បីធានាឲ្យកសិករប្រកបការងារបង្កបង្កើនផលដោយគ្មានក្តីបារម្ភ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះបានឲ្យដឹងថា នៅពេលដែលទឹកជំនន់ហូរចូលតាមមាត់ព្រែក ស្ទឹង អូរ ប្រឡាយមួយចំនួន ដែលនៅអមសងខាងទន្លេពេញឆ្អែកហើយនោះ ក្រមការងារជំនាញនឹងទម្លាក់ បិទទ្វារទឹក មិនអោយហូរចេញទៅវិញឡើយ។
ដោយឡែកសម្រាប់ស្ទឹក ព្រែក ប្រឡាយណាដែលមិន ទាន់មានរៀបចំជាទ្វារទឹក គ្រោងប្រើប្រាស់សំបកបាវច្រកដីរៀបជាទំនប់ ដើម្បីរក្សាទឹកឲ្យបានគ្រប់គ្រាន់ សម្រាប់ ការងារធ្វើសែ្រចំការរបស់ប្រជាកសិករ ។
លោក ហេង រត្នម៉ូនីដា ប្រធានមន្ទីរធនធានទឹកខេត្តក្រចេះ បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជា ថា គម្រោងស្ទាក់ទឹកទុកសម្រាប់ធ្វើស្រែជូនដល់ប្រជាកសិករនេះ ដោយសារតែឆ្នាំនេះទឹកទន្លេមេគង្គ ហក់ ឡើងយឺតជាងឆ្នាំមុនដែលអាចប្រឈមនឹងការខ្វះទឹក។ លោកបានបញ្ជាក់ថា ប្រសិនបើទឹកទន្លេមេគង្គហូរ ចូលតាមព្រែកទេនោះ មន្ទីរនោះទម្លាក់គ្រឿង ចក្របិទមាត់ទ្វារនៅតាមស្ទឹងព្រែកមួយចំនួន ហើយបូមទឹក ទន្លេបញ្ជូល ដើម្បីសម្រាប់ទុកធ្វើស្រែ ប្រាំងរបស់ប្រជាកសិករ។
សំឡេង៖ ក្រភពទឹកសំខាន់មានពីរគឺទឹកភ្លៀង និងទឹកទន្លេមេគង្គ ប៉ុន្តែឆ្នាំនេះទឹក ទន្លេមេគង្គ យើង ហាក់ដូចជាឡើងយឺត ហើយទាប អញ្ចឹងហើយបានប្រជាកសិករនៅក្នុងខេត្តក្រចេះទាំងមូលនិង មានការ ព្រួយបារម្មណ៍ក្នុងការធ្វើស្រែប្រាំងប្រដេញទឹក ជាក់ស្ដែងខ្ញុំបានធ្វើសេចក្ដីជូនដំណឹង ដល់ប្រជាកសិក រ យើងប្រជាជនយើង អោយរក្សាទឹកទុកនៅពេលភ្លៀងមក យើងបិទទ្វាទឹកដើម្បីយកទឹកភ្លៀងធ្វើស្រែនា រដូវប្រាំងខាងមុខ ។
លោកប្រធានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៩ ទឹកទន្លេមេគង្គនៅខេត្តក្រចេះ មាន កំពស់ ១៥ម៉ែត្រ ៨៧សង់ទីម៉ែត្រ ហើយកំរិតទឹកទន្លេមេគង្គ ដែលអាចហូរចូល អាងស្តុកទឹកបឹងព្រែកដែល ប្រជាពលរដ្ឋអាចប្រើប្រាស់បានពេញបរិបូរណនៅរដូវប្រាំងបាន គឺមានកំពស់ ១៩ម៉ែត្រ ។
សូមបញ្ជាក់ថា នៅខេត្តក្រចេះភាគច្រើនប្រជាកសិករគឺធ្វើស្រែប្រាំងប្រដេញទឹក ពីខែ វិច្ឆិកាដល់ ខែ មករាដូច្នេះខាងមន្ទីរបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអោយស្ទាក់ទឹកភ្លៀង ទុកក្នុងអាងស្តុបទឹក និង នៅតាមដងអូរ ស្ទឹង បឹង ព្រែក ដើម្បីជាប្រភពទឹកសម្រាប់ ប្រជាកសិករអាចទាញទឹកយកមកប្រើប្រាស់ បានគ្រប់គ្រាន់នៅរដូវប្រាំង ៕