សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភខ្លាំង ដោយខកចិត្ត ចំពោះ​ការបញ្ចប់នៅក្នុងកិច្ចព្រមព្រៀងសេអ៊ូល-តូក្យូ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ — កាលពីថ្ងៃ​ព្រហស្បតិ៍ សហរដ្ឋអាមេរិកបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងខក​ចិត្ត បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានដកខ្លួនចេញពីកតិកាសញ្ញាចែករំលែក​ព័ត៌មាន​យោធា​​​ជាមួយជប៉ុន។

នៅពេលមុននេះ ទីក្រុងសេអ៊ូលបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ដើម្បីបញ្ចប់​កិច្ច​ព្រមព្រៀងសន្តិសុខព័ត៌មានទូទៅនៃយោធា ចំពេលមានជម្លោះទ្វេភាគី ស្តីពីពាណិជ្ជកម្ម និង​ប្រវត្តិសាស្ត្រ។

នៅក្នុងការរិះគន់ជាសាធារណៈ ដ៏កម្រមួយនៃសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន ក្រសួង​ការបរទេសសហរដ្ឋអាមេរិកនិងមន្ទីរបញ្ចកោណបានសម្តែងការមិនពេញចិត្តចំពោះទង្វើ​នេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់ក្រុមអ្នក​យក​ព័ត៌មាននៅក្នុងសន្និសីទកាសែតរួមគ្នាមួយ​ ជាមួយសមភាគីកាណាដារបស់លោក នៅ​ទីក្រុងអូតាវ៉ាប្រទេសកាណាដាថា  យើងខកចិត្តដែលបានឃើញ​សេចក្តីសម្រេច ដែលប្រជាជន​កូរ៉េខាងត្បូងបានធ្វើចំពោះកិច្ចព្រមព្រៀងចែករំលែកព័ត៌មាននោះ។

លោកបាននិយាយជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha នៅព្រឹកនោះថា  យើងកំពុងជំរុញឱ្យប្រទេសនីមួយៗនៃប្រទេសទាំងពីរបន្តទាក់ទងគ្នា​ដើម្បី​បន្តការសន្ទនាគ្នា ។

ទោះយ៉ាងណាលោក Pompeo បានសម្តែងក្តីសង្ឃឹមថា កូរ៉េខាងត្បូង និងជប៉ុននឹង​ចាប់ផ្តើមពង្រឹងទំនាក់ទំនងរបស់ខ្លួន ដោយពិចារណាលើការងារជាសំខាន់ដែលប្រទេស​ទាំង​បី​បាន​ធ្វើជាមួយគ្នា។

ទីក្រុងវ៉ាស៊ីនតោន បានបន្តលើកទឹកចិត្តដល់សម្ព័ន្ធមិត្តទាំងពីររបស់ខ្លួន ឱ្យរកដំណោះ​ស្រាយ ខណៈពេលដែលបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការសន្ទនា​រវាងពួកគេ។

ទោះយ៉ាងណា វាបានបញ្ឈប់ពីការដើរតួជាអន្តរការីសកម្មដោយគ្មានកង្វល់ ដែលវា​អាច​ត្រូវបានគេមើលឃើញថា ជាការចូលរួម។

GSOMIA ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៦ ឥឡូវត្រូវបានកំណត់អស់​សុពលភាព​នៅខែវិច្ឆិកា ដែលបង្កើនការព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការផ្លូវបី ដែល​ប្រសិទ្ធ​ភាព​ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការពង្រឹងខាង​យោធា​របស់​ចិន។

កតិកាសញ្ញានេះ នឹងបន្តជាថ្មីដោយស្វ័យប្រវត្តិបន្ទាប់ពីថ្ងៃទី២៤ ខែសីហា ដោយសារ​ភាគី​នីមួយៗគឺស្ថិតក្នុងចន្លោះរយៈពេល ៣ខែ ដើម្បីជូនដំណឹងទៅភាគីម្ខាងទៀត អំពីចេតនា​ដកខ្លួនចេញនេះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)