ក្រុមគណៈសង្ឃប្តេជ្ញាបង្កើនការធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​៖

ក្រុមគណៈសង្ឃប្តេជ្ញាបង្កើនការធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ដើម្បីជួយ ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនិងជនរងគ្រោះជនងាយរងគ្រោះនានាដែលរង ផលប៉ៈពាល់ពីគ្រោះមហន្តរាយធម្មជាតិ។
មន្រ្តីសង្ឃកម្ពុជាបានអៈអាងថា ព្រះសង្ឃគ្រប់ព្រះអង្គមិនត្រឹមតែបានបំពេញតួនាទីរបស់ខ្លួនអោយកាន់តែខ្លំាងក្លាក្នុងការអប់រំសង្គមឲ្យមានសន្តិសភាពគ្មានអំពើហិង្សាប៉ុណ្ណោះទេ ថែមទំាងជួយដោះស្រាយទុក្ខលំបាកនានារបស់ជនក្រីក្រ ជនរងគ្រោះនិងជនងាយរងគ្រោះនៅ ក្នុងសង្គមថែមទៀតផងតាមរយៈការផ្តល់អំណោយមនុស្សធម៌សម្រាប់សម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងពិធីប្រគល់ទេយ្យទានគ្រឿងឧបភោគបរិភោគជាច្រើនមុខជូនដល់កាកបាទក្រហ កម្ពុជាសាខារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ព្រះតេជគុណព្រះធម្មធរ សោម ស៊ីម រាជាគណៈថ្នាក់កិត្តិយស អនុគុណខណ្ឌព្រែកព្នៅនិងជាព្រះចៅអធិការវត្តប្រាសាទបានមានសង្ឃដីការអោយដឹងថា ការសម្រេចប្រគល់គ្រឿងឧបភោគបរិភោគជូនដល់កាក បាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញនេះ គឺដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋក្រីក្រជួប ការលំបាកនៅតាមមូលដ្ឋាន។ ព្រះតេជគុណមានសង្ឃដីការបន្ថែមថា គ្រឿងឧបភោគបរិភោគ ទំាងនេះកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ អាចយកទៅប្រើប្រាស់តាមលទ្ធភាពជាក់ស្តែងនៅតាមមូលដ្ឋាន ពោលគឺមិនប្រកាន់និន្នាការនយោបាយ សាសនាឬជាតិសាសន៍ឡើយ។ ព្រះតេជគុណមានសង្ឃដីកាបញ្ជាក់ថា ការធ្វើសកម្មភាពមនុស្សធម៌នេះនឹងធ្វើឲ្យម្ចាស់ទានដែល បានប្រគេនព្រះសង្ឃកន្លងមកកាន់តែទទួលបានផល្លានិសង្ឃកើនឡើងបន្ថែមទៀត ដូច្នេះទី អារ៉ាមនេះនឹងបន្តផ្តល់អំណោយមនុស្សធម៌នេះទៅដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញក្នុង១ឆ្នាំអោយបាន២ដង ខណៈគ្រឿងឧបភោគបរិភោគទំាងនេះលើសពីសេចក្តីត្រូវការ របស់ព្រះសង្ឃ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានសន្យានឹងប្រើប្រាស់ជំនួយមនុស្សធម៌នេះឲ្យចំគោលដៅ ពោលគឺការជួយសង្គ្រោះជីវិតមនុស្ស ការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះនៅតាមមូលដ្ឋាន។ឯឧត្តមបានបញ្ជាក់ថា អំណោយមនុស្សធម៌ របស់ព្រះសង្ឃនាពេលនេះគឺជាទឹកព្រះទ័យដ៏គំរូក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយពនឿនការកាត់បន្ថយអត្រាភាពក្រីក្រ ការអភិវឌ្ឍសហគមន៍និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលព្រះចៅអធិការវត្តប្រាសាទប្រគល់ជូនកាកបាទ ក្រហមកម្ពុជាសាខារាជធានីភ្នំពេញនាពេលនេះមានចំនួន១៣មុខ ដែលគិតជាទឹកប្រាក់ជាង៣៨ លានរៀល៕