កម្ពស់ទឹក ទន្លេមេគង្គនៅខេត្តកំពង់ចាមទើបតែចាប់ផ្តើមហក់ឡើង

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

កម្ពស់ទឹកតាមដងទនកលេមេគង្គក្នុងខេត្តកំពង់ចាម កំពុងចាប់ផ្តើម ហកឡើងជាបន្តបន្ទាប់ បើគិតត្រឹមថ្ងៃទី២៣ខែសីហា ទឹកទន្លេមានកម្ពស់៩.៤៣សង់ទីម៉ែត្រ ប៉ុន្តែមិនទាន់ឈានដល់កំរិតប្រកាសអាសន្ននៅឡើយ ដែលកម្រិតត្រូវប្រកាសអាសន្នគឺមានកម្ពស់១៥.២០សង់ទីម៉ែត្រ ។
យោងតាមរបាយការណ៍ គ្រោះមហន្តរាយខេត្តកំពង់ចាម ឲ្យដឹងថា កម្ពស់ទឹកមិនទាន់បានហូរចូលវាលទំនាប តាមក្រុង-ស្រុកចំនួន៩នៅឡើយទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរពាក់ពន្ឋ័គ្រប់លំដាប់ថ្នាក់ បានចាត់វិធានការទប់ស្កាត់ បង្ការការពារ ដើម្បីកុំឲ្យមានរងផលប៉ះពាល់ធ្ងន់ធ្ងរព្រមទាំង បានត្រៀមទីទួលសុវត្ថិភាព ឧបករណ៍ និងស្បៀងអាហារ ផងដែរ។
គូសបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំតំបន់មួយចំនួនបានជន់លិចជាបន្តបន្ទាប់ ហើយទឹកបានហូរចូលទៅក្នុងអាងស្តុបទុក ស្រះ បឹងបួរ ដើម្បីជាប្រភពទឹកសម្រាប់ ប្រជាកសិករធ្វើស្រែចំការជាដើម៕