អាមេរិករិះគន់ប្រទេសចិនអំពីការរំលោភដែនទឹកនៅសមុទ្រចិនខាងត្បូង

អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានធ្វើការរិះគន់ចំពោះសកម្មភាពរបស់ប្រទេសចិននៅក្នុងតំបន់ប្រទាញប្រទង់គ្នានៅសមុទ្រចិនខាងត្បូង  ដោយបានខិតខំប្រឹងប្រែងបង្កើនការបំភិតបំភ័យដល់ប្រទេសមួយចំនួន ដូចជាប្រទេសវៀតណាមជាដើម ដែលកំពុងទាមទារអធិបតេយ្យភាពលើដែនកោះមួយចំនួនក្នុងសមុទ្រចិនខាងត្បូង ​។

អាមេរិកបាននិយាយថាប្រទេសចិនបានបញ្ជូននាវាស៊ើបការ​  និងនាវាប្រដាប់ដោយអាវុធទៅក្នុងដែនទឹកនៃប្រទេសវៀតណាមកាលពីដើមខែនេះ។

វត្តមាននាវានេះអាចធ្វើឱ្យមានជម្លោះរវាងទីក្រុងប៉េកាំងនិងប្រទេសវៀតណាមលើអធិបតេយ្យភាពក្នុងដែនទឹកដែលសម្បូរធនធានមួយនេះ។ ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ក៏បានទាមទារគ្រប់គ្រងផ្នែកខ្លះនៃសមុទ្រនេះផងដែរ។

អទ្ថបទ ឆាយ វីកាល

ប្រភព អេអេសភី (២៣.០៨.១៩)