តំបន់ភ្នំចំនួន៣កំពុងបង្កើនការអភិរក្សានៅឃុំសំអាងស្រុកថាឡាបរិវ់ាត់ខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

អាជ្ញាធរ ពាក់ព័ន្ធនៃសហគមន៍ព្រៃឈើ( ភ្នំជម្រកសត្វ)ភូមិឆ្វាំង ឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងហាម ប្រជាពលរដ្ឋឈប់សម្លាប់សត្វប្រចៀវនិងពពួកសត្វផ្សេងៗធ្វើជាអាហារដើម្បីរក្សាទុកវាឱ្យភ្ញៀវទេសចរទស្សនា ព្រោះនៅតំបន់ទាំង៣នេះត្រូវបានមន្ទីរទេសចរណ៍ខេត្តកំពុងរៀបចំជាតំបន់អេកូទេសចរណ៍។

ក្នុងសកម្មភាពចុះល្បាតនៅតំបន់ភ្នំជម្រកសត្វ លោក កែវ សុភាព សមាជិកក្រុមប្រឹក្សាឃុំសំអាងបានបញ្ជាក់ថា៖ភ្នំជម្រកសត្វមានសក្តានុពលផ្នែកទេសចរណ៍ ហើយអាជ្ញាធរពាក់ព័ន្ធបានឯកភាពជាមួយមន្ទីរទេសចរណ៍និងអង្គការដៃគូ រៀបចំជាតំបន់ភ្នំនេះជាតំបន់អេកូទេសចរជម្រកសត្វដោយសាងសង់ជាហេដ្ឋរចនាសម្ព័ន្អបានជិត៥០%ហើយ។លោកថា៖សម្បត្តិធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ នៅតំបន់ភ្នំឈ្ងូគ-ភ្នំក្ងោគមាស- ភ្នំដំរីជល់នេះចេះតែមានការចូលកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធចំណែកសត្វគ្រប់ប្រភេទក៍មានជនខិតខូចមួយចំនួនលួចបាញ់សម្លាប់ចាប់ធ្វើជាអាហារ ដូចជាសត្វប្រចៀវជាដើម។

(សម្លេង)ជនខិលខូចជនប្រព្រឹត្តបទល្មើសមានច្រើនវិធី គេយកមងមកដាក់ រហូតដល់គេដុំផ្សែងកាលពីខែមុននោះ ខ្ញុំនិងក្រុមការងារចុះមកល្បាត ជួបគេដុតផ្សែង ប្រចៀវដូចពុលនិងផ្សែង គេចាប់យកក៍មាន ឥលូវនេះសកម្មភាពនេះបានបាត់ទៅវិញ ដោយសារការយកចិត្តទុកដាក់ពីអាជ្ញាធរនិងសហគមន៍គាត់បានជួយជំរុញរឿងហ្នឹងង ហើយខាងព័ត៌មានលោកក៍ជួយផ្សព្វផ្សាយអញ្ចឹងឃើញថាសត្វប្រចៀវឥឡូវបានចាក ផុតពីការរងគ្រោះ តែក៍នៅតែអង្វរទៅបងប្អូនសុំជួយថែរក្សារកុំឱ្យភាពដើមដែលទៅចាប់សត្វប្រចៀវវិលត្រឡប់មកវិញសូមជួយអភិរក្សនិងថែរក្សារទៅទៀត។

លោកញាន ផុនប្រធានសហគមន៍ភ្នំជម្រកសត្វឆ្វាំងឃុំសំអាងបានបញ្ជាក់ថា៖កិច្ចការងារអភិរក្ស មន្ត្រីល្បាតតែងតែនាំគ្នាចុះត្រួតពិនិត្យរាល់សប្តាហ៍ ព្រោះ យើងមានការគាំទ្រពីមន្ទីរទេសចរណ៍និងអង្គការដៃគូទាំងផ្នែកស្មាតីនិងសម្ភារៈ ហើយសមាជិកសហគមន៍ក៍ប្រឹងប្រែងចូលរួមក្នុងការអភិវឌ្ឍន៍នេះដែរដើម្បីប្រយោជន៍រួមទាំងអស់គ្នា។

(សម្លេង)ដោយស្មារតីក៏ដូចជាសហគមន៍ដែរ សមាជិកយើងទាំងអស់គ្នាធ្វើម៉េចចូលរួម រក្សាឲ្យគង់វង់នៅសម្បត្តិធម្មជាតិយើង ហើយក៏ដូចជាសត្វប្រចៀវ សត្វទន្សោង សត្វស្វាតូច សត្វកណ្តូម ដែលយើងខ្ញុំកំពុងសិក្សា និងយាមល្បាត ហើយកំពុងតែសហការណ៏ជាមួយមន្ត្រីប៉ុស្តិ៍ និងប្រជាការពារដើម្បីចូលរួមទប់ស្កាត់ជនប្រព្រឹត្តបទល្មើសរាល់សកម្មភាព។

លោកណៃ ភព មន្ត្រីប៉ុស្តិនគរបាលឃុំសំអាងសហការចុះល្បាតបានអះអាងថា៖កន្លងមកសមត្ថកិច្ចជំនាញក៍បានហៅជនសង្ស័យមួយចំនួនមកឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការចាប់សត្វប្រចៀវនេះដែរព្រោះវាមានបានផ្តល់ផលប្រយោជន៍ផ្តល់ជាលាមកដាក់ដាំណាំផងហើយទុកឱ្យភ្ញៀវទេសចរណ៍មក ទស្សនាផង។
សូមបញ្ជាក់ថា៖សហគមន៍ភ្នំជម្រកសត្វនេះបានបង្កើតឡើងនៅឆ្នាំ២០១៤មានផ្ទៃដី(៤១៥៣ហិចតា)ដែលមានសមាជិក(៤៧៦គ្រួសារ)កំពុងរួមគ្នាអភិរក្សសម្បត្តិធនធានធម្មជាតិ(ភ្នំឈ្ងូក-ភ្នំក្ងោគមាន-និងភ្នំដំរីជល)នៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕