ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មាន និងក្រុមហ៊ុនJRPផ្តល់ក្តីស្រលាញ់ចាស់ជរាជនក្រក្រី67គ្រួសារនៅឃុំចំបក់ស្រុកបាទី

វិទ្យុជាតិកម្ពជា៖ លោកចេម ហួត

តាកែវ៖ ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មាន និង តំណាក្រុមហ៊ុន JRPដែលមានលោកជំទាវ សេង ដាលីន ជាតំណាងកាលពីព្រឹកថ្ងៃទី២២ ខែសីហានេះ បាននាំយក សម្ភារៈ និងថវិកាមួយចំនួនជូនដល់ចាស់ជរា ជនក្រក្រីចំនួន 67 គ្រួសារដែលរស់នៅនៅឃុំ ចំបក់ ស្រុកបាទី​ខេត្តតាកែវ។ពិធីនេះរៀបចំឡើងដោយសមាគមយុវជនក្នុងវិស័យឧស្សាហកម្ម។

ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មានបានប្រាប់វិទ្យុជាតិកម្ពុជាថា សម្ភារៈដែលចែកជូនប្រជាពលរដ្ឋនៅ ពេលនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករមួយបេ ទឹកសាអ៊ីវ១យួ មីមួយកេស នំស្រួយមួយថង់ ព្រមទាំងថវិកាចំនួន៣ម៉ឺន​រៀលក្នុងមួយគ្រួសារ ។ ជាមួយគ្នានោះក្រុមហ៊ុន JRP ក៏បានជូនថវិកាចំនួន៤០ម៉ឺនរៀលដល់សាលាឃុំ​​ចំបក់ដើម្បី​​ទុកចាត់ចែង​ប្រាស់ប្រាស់ផងដែរ។

ឯកត្តម បញ្ជាក់ថា ក្រោមដំបូលសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល តែងតែគិតគូពីសុខទុក្ខប្រជា​ពលរដ្ឋ​ដោយមិនមាន​​ការរើសអើងនិន្នាការនយោបាយ ពូជសាសន៍ណាមួយឡើយ។ ជាក់ស្តែងការជួបជុំនៅថ្ងៃនេះ បង្ហាញពីវប្បធធ៌ចែករំលែកទៅកាន់ប្រជាពលរដ្ឋដែលខ្វះខាត បង្ហាញពីសាមគ្គីភាព​ក្នុងនាមប្រជាជនខ្មែរតែមួយ។

លោក ចាន់ យ៉ែម មេឃុំ ចំបក់ តំណាងឲ្យប្រជាពលរដ្ឋទាំង៦៧គ្រួសារបានអគុណចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងសប្បុរសជន ដែលចែករំលែកធនធានផ្ទាល់ខ្លួនជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតនៅក្នុងឃុំចំបក់នេះ៕