លោក Biegun ជួបប្រជុំជាមួយទីប្រឹក្សាសន្តិសុខអនុប្រធានាធិបតីកូរ៉េខាងត្បូង  ស្តីអំពីកិច្ចចរចានុយក្លេអ៊ែរកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ — អ្នកតំណាងពិសេសរបស់កូរ៉េខាងជើងលោក Stephen Biegun ត្រូវបានកំណត់ជួប​ប្រជុំ​ជាមួយទីប្រឹក្សាសន្តិសុខកំពូលប្រធានាធិបតី របស់កូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល នៅថ្ងៃ​ព្រហស្បតិ៍នេះ​ ក្នុងកិច្ចពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តកិច្ចពិភាក្សានុយក្លេអ៊ែរ​ជាមួយ​ប្រទេសកូរ៉េខាងជើង។

កិច្ចពិភាក្សារបស់លោកជាមួយលោក គីម ហុន-ជុង (Kim Hyun-chong) អនុប្រធានការិយាល័យសន្តិសុខជាតិប្រធានាធិបតី បានធ្វើឡើងនៅពេលដែល​ទីក្រុងព្យុងយ៉ាង ប្រតិកម្ម​យ៉ាងខ្លាំងចំពោះការបង្ហាញរបស់ទីក្រុងសេអ៊ូលនៅសប្តាហ៍នេះ នៃយន្តហោះបំបាំងកាយ F-35Aបន្ថែមទៀត ចំពេលមានភាពតានតឹងដែលកំពុងកើតមានចេញពីសមយុទ្ធយោធា​កូរ៉េខាង​ត្បូង- សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ចប់នៅដើម សប្តាហ៍នេះ។

នៅថ្ងៃពុធនេះ លោក Biegun បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចពិភាក្សាកម្រិតការងារជាមួយកូរ៉េខាងជើង នៅពេលដែលយើងបានឮពីសមភាគី របស់យើងនៅក្នុងកូរ៉េខាងជើងក្នុងការអំពាវនាវជាថ្មីដើម្បីឱ្យរបបនេះចេញ​មកដើម្បី​ពិភាក្សា។

ទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការចរចាឡើងវិញ​កាល​ពីខែមុន ដោយផ្អែកលើកិច្ចព្រមព្រៀង រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ក្នុងអំឡុងកិច្ចចរចាដ៏ភ្ញាក់ផ្អើលមួយនៅ​ឯ​ព្រំដែន​អន្តរកូរ៉េកាលពីថ្ងៃទី ៣០ ខែមិថុនា។

ប៉ុន្តែកិច្ចចរចាមិនត្រូវបានធ្វើឡើងចំពេលមានប្រតិកម្មខឹងសម្បាររបស់ទីក្រុងព្យុងយ៉ាងចំពោះការរួមបញ្ចូលគ្នារវាងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក។ សមយុទ្ធយោធាដែលវា​ជាការ​ហាត់​សម​សម្រាប់ការលុកលុយ និងជាសញ្ញានៃអរិភាព​បន្តចំពោះខ្លួន។

ដំណើរទស្សនកិច្ចរបស់លោក Biegun ទៅកាន់ប្រទេសកូរ៉េខាងត្បូងបានបង្កើត​ការ​រំពឹង​ទុកថា គាត់អាចទាក់ទងប្រជាជនកូរ៉េខាងជើងដែលអាចធ្វើទៅបាននៅ​ឯភូមិសន្តិភាព​ប៉ានមុនហ្សុម(Panmunjom)។ ប៉ុន្តែក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាល​ពីថ្ងៃ​ពុធថា ខ្លួនគ្មានកិច្ចប្រជុំ​ប​ន្ថែម​ឬឈប់ដើម្បីប្រកាសសម្រាប់ លោក Biegun ទេ។

លោក Biegun បានហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូងពីប្រទេសជប៉ុន​កាលពីថ្ងៃ​អង្គារ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)