ក្រុមហ៊ុន ខូហ្វី សហការជាមួយក្រសួងទេសចរណ៍បើកប្រកួតឆុងកាហ្វេថ្នាក់ជាតិឆ្នាំ2019

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ចេម ហួត

ភ្នំពេញ៖ ក្រុមហ៊ុន ខូហ្វី សហការជាមួយក្រសួងទេសចរណ៍បើកប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ឆ្នាំ2019ដើម្បីលើក ទឹកចិត្តដល់យុវជន ដែលមានជំនាញឆុងកាហ្វេបញ្ចេញសមត្ថភាពនិងមានឱកាសឈានទៅចូល រួមថ្នាក់អន្តរជាតិ នៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ។

នៅក្នុងកម្មវិធីប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា២០១៩ នៅផ្សាអ៊ី អនI កាលពីរសៀលថ្ងៃទី២១ ខែសីហា កញ្ញា គីម ឈានតំណាងក្រុមហ៊ុនខូហ្វីមានប្រសាសន៍ថា កម្មវិធីនេះ មានគោលបំណងបណ្តុះឲ្យយុវជនចាប់យកជំនាញអាជីពចុងកាហ្វេ ខណៈទីផ្សាកាហ្វេប្រែនៗនៅកម្ពុជាកំពុងពេញនិយមមានទីផ្សាការងារខ្ពស់ដោយអ្នកជំនាញចុងកាហ្វេអាជីពអាចទួលបានប្រាក់ខែចាប់ពី៥០០ដុល្លាររហូតដល់១៥០០ដុល្លារ ។ ក្រៅពីនេះក៏ផ្តល់នូវវេទិកាមួយសម្រាប់គ្រប់វិស័យទាំងអស់នៃឧស្សាហកម្មកាហ្វេ ចែករំលែកព័ត៌មាន និងរួមគ្នាលើកកម្ពស់ការប្រើប្រាស់កាហ្វេ និងអាជីវកម្មកាហ្វេផងដែរ។

កញ្ញាបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយ ក្រុមហ៊ុន ខូហ្វី KOFI Co,.Ltd និង វិទ្យាស្ថាន ខូហ្វី KOFI Academy ក្រោមដោយកិច្ចសហការពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជា និងដៃគូសហការមួយចំនួនទៀត ។

លោកលូម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានចាត់ទុកថា ទីផ្សាកាហ្វេកំពុងរីកចំរើនបំរើឲ្យវិស័យទេសចរណ៍ជាតិបន្ថែមលើមុខម្ហូបអាហារ ព្រោះ ភ្ញៀវទេសចរមកលេងកម្ពុជាភាគច្រើនពួកគេតែងតែស្វែងរកកន្លែងពិសារអាហារ និងកាហ្វេដែលមានគុណភាព អនាម័យ និងមានកន្លែងសមរមងាយស្រួល ពិភាក្សាការងារ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតប្រជែងរយៈពេលពីរថ្ងៃជាប់គា្នចាប់ពីថ្ងៃទី20ដល់ថ្ងៃទី២១  ខែ សីហាឆ្នាំ 2019 មកគឺ ជ័យលាភីលេខ 1បានទៅលើលោកកុសល និស្ស័យ ទទួលបានៈ ម៉ាស៊ីនឆុងកាហ្វេ + វិញ្ញាបនបត្រពីក្រសួងទេសចរណ៍ ថ្នាក់ជំនាញឆុងកាហ្វេកម្រិតមធ្យម  និង     ដំណាងការប្រកួតបន្តនៅក្រៅប្រទេស ។ លេខ 2បានលើលោក ឃី ម៉ិច ទទួលបានៈ ម៉ាស៊ីនឆុងកាហ្វេ + វិញ្ញាបន​បត្រ ខណៈ ជ័យលាភីលេខ 3 បានទៅលើលោកណុប កក្កដា ទទួលបានៈ ម៉ាស៊ីនកាហ្វេ វិញ្ញាបនបត្រ ៕