ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិប្រជុំជាបន្ទាន់ទាក់ទងនឹងការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់អាមេរិក

អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សារបស់អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃព្រហស្បតិ៍នេះ  ទាក់ទងនឹងការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់អាមេរិក កាលពីថ្ងៃអាទិត្យ

ប្រទេសចិន និងប្រទេសរុស្សី បានស្នើឲ្យមានការកោះប្រជុំជាបន្ទាន់ ក្រោមប្រធានបទ “ការគម្រាមចំពោះសន្តិភាព​និងសន្តិសុខអន្តរជាតិ” ដោយលើកឡើងថា ការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់អាមេរិក កាលពីថ្ងៃអាទិត្យនេះ អាចនឹងបង្កឲ្យមានស្ថានភាពអស្ថេរភាព ។

លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងតំណាងរបស់គណៈកម្មាធិការកិច្ចការរំសាយសព្វាវុធ បានឡើងបកស្រាយពីសភាពការណ៍នៃការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់អាមេរិក កាលពីថ្ងៃអាទិត្យ នេះ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ  (២២.០៨.១៩)