ប្រទេសរុស្សីនិយាយថានឹងឈរនៅខាងរដ្ឋាភិបាលក្នុងប្រទេសវ៉េណេស្វេឡាជានិច្ច

រុស្សី៖ ប្រទេសរុស្សី បានអះអាងជាថ្មីទៀតថា ប្រទេសរុស្សី នៅតែគំាទ្ររដ្ឋាភិបាលក្នុងប្រទេសវ៉េណេស្វេឡា ក្នុងការប្រឆំាងនឹងការប៉ុនប៉ងនានា ដែលមានអាមេរិកជាអ្នកនៅពីក្រោយ  ដើម្បីទម្លាក់រដ្ឋាភិបាលក្នុងប្រទេសនេះ

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្សី លោក ស៊ៀហ្គេ ឡាវរ៉ូវ បាននិយាយនៅថ្ងៃពុធនេះ ក្នុងពេលជួបជាមួយអនុប្រធានាធិបតីរបស់ប្រទេសវ៉េណេស្វេឡា ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្សី ប្រទេសរុស្សី នៅតែគំាទ្ររដ្ឋាភិបាលក្នុងប្រទេសវ៉េណេស្វេឡា ។

សហរដ្ឋអាមេរិក បដិសេធមិនទទួលស្គាល់រដ្ឋាភិបាលក្នុងប្រទេសវ៉េណេស្វេឡា ដែលដឹកនំាដោយលោក នីកូឡាស ម៉ាឌួរ៉ូ   បន្ទាប់ពី មេបក្សប្រឆំាង លោក វ៉ាន វ៉ាយដូ បានប្រកាសខ្លួនឯងថា  ជាប្រធានាធិបតីស្តីទីកាលពីខែ មករាកន្លងមកនេះ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ញីវស្វីក  (២២.០៨.១៩)