មន្ត្រីពេទ្យសត្វមកពី២៥ រាជធានី ខេត្តទទួលការបណ្តុះ បណ្តាលពីការគ្រប់គ្រងស្ថិតិផលិតកម្មសត្វ តាមប្រព័ន្ធកំព្យូទ័រ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហឹង ចូច ខេត្តកំពង់ឆ្នាំង ៖


មន្ត្រីការិយាល័យផលិតកម្មនិង បសុព្យាបាល មកពី២៥ រាជធានី ខេត្ត ទទួលបានការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្ថិតិ ផលិតកម្មសត្វ តាមប្រព័ន្ធកំព្យូទ័រ ។
លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំបានអោយដឹងថា សិក្ខាសាលានេះធ្វើឡើងមានរយះពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ក្នុងគោល បំណង ពង្រីកការយល់ដឹង
បន្ថែមទៀត ពីសារសំខាន់ នៃការប្រមូលស្ថិតិផលិតកម្មសត្វនិងការ គ្រប់គ្រងទិន្នក្នុងប្រព័ន្ធកំព្យូទ័រ ។
លោកសួន សុធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ បានមានប្រសាសន៍ថា មន្ត្រីជំនាញ ត្រូវមានចំណេះដឹងជាមូលដ្ឋានលើផ្នែកព័ត៌មានវិទ្យា គ្រប់គ្រងរដ្ឋបាលដើម្បីប្រមូលទិន្នន័យអោយសុក្រិត្យ និង ស្វែង យល់ពីភាពខ្វះចន្លោះក្នុងការបញ្ចូលទិន្នន័យស្ថិតិផលិតកម្មសត្វ ។
លោកបានបន្តថាមន្ត្រីពេទ្យសត្វ ទាំងអស់ ត្រូវជំរុញដល់ប្រជាពលរដ្ឋឲយកចិត្តទុកដាក់ក្នុង
ក្នុងការចិញ្ចឹមសត្វឲបានច្រើនបម្ថែមទៀតដើម្បីបំពេញ តម្រូវការ ក្នុងស្រុកនិងបង្កើនជីវភាពក្នុងគ្រួសារកាន់តែល្អប្រសើរថែមទៀត ។ រីឯមន្ត្រីជំនាញ ត្រូវផ្សព្វផ្សាយ និង ជួយបណ្តុះបណ្តាលអំពីបច្ចេក ទេសចិញ្ចឹមសត្វដល់ប្រជាពលរដ្ឋផងដែរ ៕