អ្នកការទូត៖ ប្រទេសរុស្ស៊ីនឹងព្យាយាមបញ្ចុះបញ្ចូលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ឱ្យនៅឃ្លាតឆ្ងាយពី « ខ្សែរគ្រោះថ្នាក់ »

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ — ប្រេសិតស្តីទីរបស់ប្រទេសរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Dmitry Polyansky បាននិយាយកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលជជែកវែកញែកបើកចំហ ស្តីអំពី​មជ្ឈិម​បូព៌ានៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋ​អាមេរិក​គួរតែឃ្លាតឆ្ងាយពីខ្សែគ្រោះថ្នាក់ នៅក្នុងទំនាក់ទំនង​ទ្វេភាគីរបស់ពួកគេ និង​ដោះ​ស្រាយ​ការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា។

លោក Polyansky បាននិយាយថា ខ្ញុំចង់ធានាដល់អ្នកថា នៅក្នុងបរិបទដ៏លំបាកនេះ​យើងនឹងបន្តព្យាយាមបញ្ចុះបញ្ចូលទាំងសហសេវិកអ៊ីរ៉ង់ និងអាម៉េរិកថា ពួកគេត្រូវតែផ្លាស់​ប្តូរចេញឆ្ងាយពីខ្សែរគ្រោះថ្នាក់នេះ ដើម្បីចាប់ផ្តើមដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈ​ការសន្ទនា ដែលសន្មតបោះបង់ចោលគោលនយោបាយឧត្ដមគតិ ការដាក់ទណ្ឌកម្ម និង​ការផ្ញើសារគំរាមគ្នានេះ។

ភាពតានតឹងជុំវិញប្រទេសអ៊ីរ៉ង់ បានកើនឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដកជា​ឯកតោភាគីចេញពីផែនការសកម្មភាពចម្រុះ(JCPOA) ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹង​បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើការនាំចេញប្រេងរបស់ទីក្រុងតេអេរ៉ង់៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)