បណ្តានាយករដ្ឋមន្រ្តីនៃអង្គការសហប្រតិបត្តិការសៀងហៃនឹងជួបប្រជុំគ្នា នៅថ្ងៃទី៣១ ខែតុលាដល់ថ្ងៃទី១ ខែវិច្ឆិកានៅទីក្រុងតាសឃីន (Tashkent)

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩​ — អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Igor Morgulov បានប្រាប់សម័យប្រជុំនៃក្រុមប្រឹក្សាសម្របសម្រួលរបស់ SCO កាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីនៃប្រទេសជាសមាជិក នៃអង្គការ​សហ​ប្រតិ​បត្តិការសៀងហៃ(SCO) នឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងTashkent។ មូលនិធិ Roscongress បានចេញផ្សាយអត្ថបទនៃសុន្ទរកថា របស់គាត់។ អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីនិយាយថា សហគមន៍ពិភពលោកចាត់ទុក SCO ជាដៃគូដែលអាចទុកចិត្តបាន។

ក្រុមប្រឹក្សាសម្របសម្រួលជាតិ គឺជាស្ថាប័នសំខាន់មួយនៅក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការSCO ដែលធានាបាននូវការអនុវត្តសេចក្តីសម្រេចចិត្ត​ដែលបានចាត់តាំងដោយ​ថ្នាក់ខ្ពស់ និងថ្នាក់កំពូល។ នៅដំណាក់កាលនេះ​ ភារកិច្ចចម្បងរបស់ក្រុមប្រឹក្សា គឺដើម្បីផ្តល់​ព័ត៌មានលម្អិតនៃកិច្ចប្រជុំ។ លោកបានមានប្រសាសន៍ថា « នាយករដ្ឋមន្ត្រីនៃរដ្ឋ SCO នៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកានៅទីក្រុង Tashkent ក៏ដូចជាការចាប់ផ្តើម​ការត្រៀម​រៀបចំ​សម្រាប់កិច្ចប្រជុំកំពូល នៃអង្គការរបស់យើងកាលពីខែកក្កដា នៅ St. Petersburg »ដែរ ។ ខ្ញុំជឿ​ជាក់​ថា អ្នកនឹងអនុវត្តន៍វាបានត្រឹមត្រូវ។

លោក Morgulov បានបន្ថែមថា មានផែនការធ្វើការពិគ្រោះយោបល់លើបញ្ហាអន្តរជាតិ​នៃសកម្មភាព SCO រវាងអនុរដ្ឋមន្រ្តីក្រសួងការបរទេសនៅមុនដំណាច់ឆ្នាំនេះ។

អ្នកការ​ទូត​ជាន់ខ្ពស់រូបនេះបានកត់សម្គាល់ថា ចាំបាច់ត្រូវគិតអំពីការកំណត់ដំណោះ​ស្រាយ​ល្អបំផុតនៃកិច្ចសហប្រតិបត្តិការជាមួយអ្នកសង្កេតការណ៍ និងដៃគូសន្ទនារបស់ SCO ហើយជាធម្មតាការសន្ទនាដ៏ទូលំទូលាយមួយ ស្តីពីបញ្ហានៃការពន្យារពេល SCO គឺត្រូវបាន​អូស​បន្លាយជាយូរមកហើយដែរ។ យើងបានត្រៀមពិភាក្សាយ៉ាងហ្មត់ចត់អំពីបញ្ហា​ទាំងនេះ ​ក្នុងអំឡុងពេលពិគ្រោះយោបល់ជាទៀងទាត់លើបញ្ហាអន្តរជាតិ រវាងអនុរដ្ឋមន្រ្តីការបរទេស​ដែលយើងនឹងធ្វើនៅមុនដំណាច់ឆ្នាំនេះនៅទីក្រុងមូស្គូ៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)