អ្នកទោសរាប់រយនាក់បានរត់គេចពីពន្ធនាគារក្នុងខេត្តប៉ាពួរប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ក្រុមមន្ត្រីឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃអង្គារនេះថាអាជ្ញាធរកំពុងតាមប្រមាញ់អ្នកទោសជាង ២៥០ នាក់ដែលបានរត់គេចចេញពីពន្ធនាគារ​ប៉ាពួរនៅអំឡុងពេលមានអំពើហិង្សា ដែល​បានផ្ទុះឡើងនៅក្នុងពន្ធនាគារ នេះ។

ការទម្លាយគុកបានកើតឡើងកាលពីថ្ងៃច័ន្ទ  ដោយសារតែទីក្រុងជាច្រើននៅលើទឹកដីភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី  ដែលទីនោះ សកម្មភាព​ប្រឆាំងនឹងការគ្រប់គ្រងរបស់ទីក្រុងចាការតាកំពុងតែពុះកញ្ជ្រោល  កំពុងជួបប្រទះនូវភាពច្របូកច្របល់និងបាតុកម្មដែលបង្កឡើងដោយនិស្សិតជាជនជាតិភាគតិចប៉ាពួរ​ ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូវីដូដូបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ហើយរដ្ឋាភិបាលបានសន្យាថានឹងស៊ើបអង្កេតចំពោះករណីនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៨.១៩)