ក្រសួងការបរទេសអាមេរិកយល់ព្រមលក់យន្តហោះចម្បាំងដែលមានតម្លៃ៨ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់

អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានយល់ព្រមលើការលក់យន្ដហោះចម្បាំងធុនអេហ្វ​ ១៦ ទៅឲ្យកោះតៃវ៉ាន់ដែលមានតម្លៃ ៨ ពាន់លានដុល្លារ ។   ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបាននិយាយពីការយល់ព្រមលក់នេះ  កាលពីថ្ងៃអង្គារនៅក្នុងសេចក្តីជូនដំណឹងជាផ្លូវការមួយទៅកាន់សភា។

ក្នុងសេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថាអាមេរិកកំពុងពិចារណាលក់យន្តហោះចំនួន ៦៦ គ្រឿងនិងប្រព័ន្ធការពារផ្សេងទៀត   ហើយការលក់នេះនឹងបម្រើផលប្រយោជន៍ជាតិផ្នែកសេដ្ឋកិច្ចនិងសន្តិសុខរបស់សហរដ្ឋអាមេរិកព្រមទាំងអាចជួយកោះតៃវ៉ាន់ដើម្បីរក្សាការពារទឹកដីរបស់ខ្លួនបាន។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២១.០៨.១៩)