ប្រទេសរុស្ស៊ីនិងចិននិយាយថាការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីរបស់អាមេរិកបានត្រឹមតែជំរុញការប្រកួតប្រណាំងអាវុធ

បរទេស៖ រុស្ស៊ីនិងចិនបានរិះគន់សហរដ្ឋអាមេរិកចំពោះការបាញ់សាកល្បងក្រាប់កាំជ្រួចមីស៊ីលដែលត្រូវបានហាមឃាត់អស់រយៈពេលជាង ៣ ទសវត្សរ៍  មកហើយ    ដោយប្រទេសទាំងពីរបាននិយាយថានេះជាការប៉ុនប៉ងអូសទាញប្រទេសទំាងពីរ​ឲ្យប្រឹងប្រែងប្រកបដោយគ្រោះថ្នាក់និងត្រូវចំណាយច្រើន ​ដើម្បីផលិត ​អាវុធថ្មី ដែរ ។

ពីរសប្តាហ៍បន្ទាប់ពីចាកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម (INF) ក្នុងឆ្នាំ ១៩៨៧ ដែលហាមឃាត់ការប្រើគ្រាប់កាំជ្រួចមីស៊ីលបាញ់នៅលើដីក្នុងរយៈចម្ងាយពីជិត ៥០០ ​ ទៅ ជាង ៥.០០០ គីឡូម៉ែត្រ​     មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃចន្ទថាខ្លួនបានបាញ់សាកល្បងមីស៊ីលនៅរដ្ឋកាលីហ្វ័រញ៉ា។

ប្រទេសចិនបានចូលរួមថ្កោលទោសការសាកល្បងនេះជាមួយប្រទេសរុស្ស៊ី ។ ទោះបីមិនមែនជាសមាជិករបស់សន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យមក៏ដោយ    ក៏​ក្រុងប៉េកាំងបានគាំទ្រ​ក្រុងមូស្គូក្នុងការអំពាវនាវឱ្យមានកិច្ចចរចាដើម្បីរក្សាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធឱ្យនៅដដែល។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (២១.០៨.១៩)