ហ្វីលីពីនព្រមាននិងមិនស្វាគមន៍ចំពោះនាវាចម្បាំងណាដែលចូលដែនទឹករបស់ខ្លួនដោយគ្មានការអញ្ជើញ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោឌុយតែតេបានព្រមានថា ប្រទេសហ្វីលីពីនមិនស្វាគមន៍ចំពោះនាវាបរទេសណាដែលធ្វើដំណើរចូលក្នុងដែនទឹករបស់ប្រទេសហ្វីលីពីនដោយគ្មានការអនុញ្ញាត​ ។  ការលើកឡើងបែបនេះ  គឺជាការចង់និយាយទៅកាន់​នាវាចម្បាំងរបស់ចិនដែលមានវត្តមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីឆ្នេររបស់ទីក្រុងម៉ានីល។

ប្រទេសហ្វីលីពីនបានធ្វើការតវ៉ាផ្នែកការទូតជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជុំវិញសកម្មភាពរបស់ឆ្មាំសមុទ្រ, កងទ័ពជើងទឹកនិងនាវានេសាទរបស់ចិនក្នុងតំបន់ដែលគ្រប់គ្រងដោយហ្វីលីពីននៅសមុទ្រចិនខាងត្បូងនិងក្នុងដែនទឹករបស់ហ្វីលីពីន។

កម្លាំងប្រដាប់អាវុធហ្វីលីពីន​បានបញ្ចេញរូបភាពនិងដកស្រង់សម្តីសាក្សីនៅចន្លោះខែកុម្ភៈនិងដើមខែសីហាអំពីវត្តមាននាវាចម្បាំងចិននៅលើកោះប៉ាឡាវ៉ាននិងតាវីតាវី។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២១.០៨.១៩)