សម្តេចប៉ាបនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសថៃនៅខែវិច្ឆិកាខាងមុខនេះ

វ៉ាទីកង់៖ ប្រភពព័ត៌មានពីបុរីវ៉ាទីកង់បានអោយដឹងថាសម្តេចប៉ាបហ្វ្រង់ស័រត្រូវបានគេរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសថៃនៅខែវិច្ឆិកាខាងមុខនេះមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនដែលបានប្រកាសរួចហើយ។ សម្តេចប៉ាបហ្វ្រង់ស័របានក្លាយជាបុព្វជិតដំបូងគេដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរក្នុងរយៈពេលជិត ៤ ទសវត្សកន្លងមក។

ដំណើរទៅកាន់ប្រទេសទាំងពីរដែលប្រជាជនកាន់សាសនាកាតូលិកមានចំនួនតិចជាងពាក់កណ្តាលមួយភាគរយនៃចំនួនប្រជាជនសរុប ត្រូវបានគេរំពឹងថានឹងមានរយៈពេលប្រហែល ៧ ថ្ងៃហើយចាប់ផ្តើម​នៅថ្ងៃទី ២០ ខែវិច្ឆិកាខាងមុខ   ។

អតីតសម្តេចប៉ាបចនប៉ូល ដែលសុគត ហើយនោះ ​បានធ្វើទស្សនកិច្ចទៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៨១ និងថៃនៅឆ្នាំ ១៩៨៤ ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២០.០៨.១៩)