សហរដ្ឋអាមេរិកបង្ហាញពីជំហររឹងមាំរបស់ខ្លួនទៅកាន់ប្រទេសក្រិកអំពីនាវាដឹកប្រេងអ៊ីរ៉ង់

អាមេរិក៖ មន្រ្តីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយថាសហរដ្ឋអាមេរិកបានបង្ហាញពីជំហររឹងមាំរបស់ខ្លួនទៅកាន់រដ្ឋាភិបាលប្រទេសក្រិកអំពីនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងដែលបានធ្វើដំណើរទៅប្រទេសក្រិកកាលពីថ្ងៃច័ន្ទបន្ទាប់ពីត្រូវបានដោះលែងចេញពីតំបន់ហ្គីប្រាតា របស់ប្រទេសអង់គ្លេស  ហើយក្រុងវ៉ាស៊ីនតោននិយាយថានាវានោះកំពុងដឹកប្រេងទៅកាន់ប្រទេសស៊ីរី។

មន្រ្តីរូបនោះបាននិយាយថារាល់កិច្ចប្រឹងប្រែងដើម្បីជួយនាវាដឹកប្រេងមួយនោះត្រូវបានចាត់ទុកថាជាការផ្តល់សម្ភារៈដល់អង្គការភេរវករបរទេសដែលកំណត់ដោយសហរដ្ឋអាមេរិក​ ។

លោកបានបន្តទៀតថានាវាដឹកប្រេងនោះកំពុងជួយដល់ក្រុមឆ្មាំបដិវត្តអ៊ីស្លាមដែលសហរដ្ឋអាមេរិកបានកំណត់ថាជាអង្គការភេរវករ  ដោយការដឹកជញ្ជូនប្រេង​ទៅកាន់ប្រទេសស៊ីរី។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២០.០៨.១៩)