សហរដ្ឋអាមេរិកបាញ់សាកល្បងគ្រាប់មីស៊ីលដោយមិនអើពើនឹងការព្រមានពីរុស្ស៊ី

អាមេរិក៖ សហរដ្ឋអាមេរិកបានបាញ់សាកល្បងគ្រាប់មីស៊ីល​ដោយបានរំលោភលើកិច្ចព្រមព្រៀងដែលមានអាយុកាលរាប់ទសវត្សជាមួយប្រទេសរុស្ស៊ី   ​ក្រោយពី​រដ្ឋការរបស់លោកប្រធានាធិបតីដូណាល់ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ  ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ   មន្ទីរប៉ង់តាហ្គោនបានប្រកាសថាខ្លួនបានធ្វើការសាកល្បងមីស៊ីលនោះនៅឯកោះសាន់នីកូឡាសរដ្ឋកាលីហ្វ័រញ៉ា។

សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសរុស្ស៊ីថាបានរំលោភលើសន្ធិសញ្ញានេះជាលើកដំបូងតាមរយៈការអភិវឌ្ឍគ្រាប់មីស៊ីលរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជាប្រភេទ ណូវ័រទ័ ​ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធចំពោះការចោទប្រកាន់នេះ។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (២០.០៨.១៩)