ក្រុមអាយស៊ីសកំពុងប្រមូលផ្ដុំកម្លាំងឡើងវិញនៅអ៊ីរ៉ាក់និងស៊ីរី

ស៊ីរី៖ ៥ ខែបន្ទាប់ពីកងកម្លាំងដែលគាំទ្រដោយអាមេរិកបានបណ្តេញក្រុមរដ្ឋអ៊ីស្លាមឬហៅកាត់ថាអាយស៊ីសចេញពីតំបន់ចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសស៊ីរី ឥឡូវនេះក្រុមភេរវករទាំងនោះកំពុងប្រមូលកម្លាំងសារជាថ្មី ឡើងវិញ ។

ទោះបីជាប្រធានាធិបតីលោកដូណាល់ត្រាំបានសាទរចំពោះការបរាជ័យទាំងស្រុងរបស់ក្រុមរដ្ឋអ៊ិស្លាមកាលពីដើមឆ្នាំនេះក៏ដោយ   ក៏មន្រ្តីការពារជាតិអាមេរិកប្រចំានៅក្នុងតំបន់បានទទួលស្គាល់ថាក្រុមភេរវករកំពុងលាក់ខ្លួននៅក្នុងប្រទេសស៊ីរី  ។

ក្រុមសកម្មប្រយុទ្ធអាយស៊ីសបានធ្វើការវាយប្រហារនៅស្ទើរទូទំាង​ប្រទេសអ៊ីរ៉ាក់និងស៊ីរី  ។ ក្រុមភេរវកម្មនៅតែកៀរគរបានយុទ្ធជនដែលនៅសល់ចំនួនជាង ១៨.០០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវយកថាម (២០.០៨.១៩)