ឯកឧត្តម គួច ចំរើនមានស្រសាសន៍ថា បេក្ខជនដែលប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិន្ទេស A នឹងទទួលបានម៉ូតូ ១គ្រឿង និងថវិកា ១ពាន់ដុល្លារ

វិទ្យុជាតិកម្ពុជា ៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ ចន​ ណារិទ្ធ​៖


ឯកឧត្ដម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានមានស្រសាសន៍ថាចំពោះបេក្ខជនដែលប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិន្ទេស Aនឹងទទួលបានម៉ូតូ ១គ្រឿង និងថវិកា ១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត ហើយសង្ឃឹមថា ក្មួយៗនឹងខំប្រឹងឱ្យអស់លទ្ធភាព ដើម្បីទទួលបានជោគ ជ័យនាពេលខាងមុខគ្រប់ៗគ្នា។
ក្នុងឳកាសអញ្ជើញពិនិត្យកន្លែងស្នាក់នៅ និងការពិសារអាហាររបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ សម័យប្រឡងថ្ងៃទី ១៩ខែសីហា ឆ្នាំ២០១៩ នៅផ្ទះសំ ណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឯកឧត្តមបានបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវតែខិតខំថែ រក្សាសុខភាព ដេកឱ្យបានគ្រប់គ្រាន់ ដើម្បីអោយការប្រឡងរបស់ប្អូនៗទទួលបានជោគជ័យ។
នៅព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញបើកវិញ្ញាសាប្រឡង នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករ។ សមយ័ប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ប្រព្រឹត្តទៅ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ខេត្តព្រះសីហនុមានសិស្សចូលរួមប្រឡងចំនួន ១៥៨៥នាក់ ស្រី ៧៥៧នាក់ ចែកចេញជា ០៥មណ្ឌល ក្នុងនោះនៅក្រុងព្រះសីហនុមាន ០៣មណ្ឌលនិងនៅស្រុកព្រៃនប់មាន ០២មណ្ឌល ។
នៅក្រុងព្រះសីហនុ រួមមានមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ ,មណ្ឌលអនុវិទ្យាល័យសម្តេចឪក្នុងសង្កាត់លេខ៣ និងមណ្ឌលបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នៅស្រុកព្រៃនប់ មណ្ឌលប្រឡងទាំងពីរស្ថិតនៅក្នុងវិទ្យាល័យវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់។
សូមបញ្ជាកថារដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅ និងផ្ដល់អាហារបីពេលក្នុងមួយ ថ្ងៃសម្រាប់បេក្ខជនដែលមកពីវិទ្យាល័យឆ្ងាយមានដូចជា វិទ្យាល័យ ហ៊ុន សែន កំពង់សិលា និងវិទ្យាល័យ ហ៊ុន សែន កែវផុសនៅ ផ្ទះសំណាក់ ឡេង ទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់ ។
ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ត្រូវស្នាក់នៅ និងទទួលអាហារបីពេលក្នុងមួយថ្ងៃ នៅផ្ទះសំណាក់គ្រូ បង្រៀន និងផ្ទះសំណាក់កាកបាទ ក្រហមខេត្ត ស្ថិតនៅក្នុងក្រុងព្រះសីហនុ ។ ដោយឡែកចំពោះការផ្ញើរយានជំនិះរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តជាអ្នកធានារ៉ាប់រងក្នុងការចំណាយទាំងស្រុង ៕