ខេត្តកំពង់ឆ្នាំងមានបេក្ខជនចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ចំនួន៤៤៩៧នាក់

វិទ្យុជាតិកម្ពុជា៖ ដោយលោកម៉ៅសុខា ខេត្តកំពង់ឆ្នាំង៖

លោកស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងអោយដឹងថាការប្រឡងយកសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខេត្តកំពង់ឆ្នាំងមានបេក្ខជនចូលរួមប្រឡងចំនួន៤៤៩៧នាក់ក្នុងនោះស្រីចំនួន២៣៥៨នាក់ ចែកចេញជា៨មណ្ឌល់មាន១៨១បន្ទប់។
លោកប្រធានមន្ទីរបន្តថានៅព្រឹកថ្ងៃទី១៩ខែសីហានេះជាថ្ងៃដំបូងនៃការប្រឡង ឯកឩត្តមប៊ូជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងឯកឧត្តម ឈួរចន្ទ័ឌឿនអភិបាលខេត្ត បានអញ្ជើញចូលរួមបើកវិញាសារប្រឡងនិងពិនិត្យអំពីស្ថាន ភាពទូទៅនៃការប្រឡង ពាក់ព័ន្ធការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមមណ្ឌល់ប្រឡងនិមួយៗក្នុងខេត្តផងដែរ។
ឯកឧត្តឈួរច័ន្ទឌឿនអភិបាលខេត្តបានមានប្រសាសន៍អោយដឹងថាការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ រដ្ឋបាលខេត្តបាន ចាត់វិធានការយ៉ាងហ្មត់ចត់បំផុត កំណត់អោយមន្ទីរ អង្គភាពពាក់ព័ន្ធទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួនដើម្បីធានារក្សាអោយបានការប្រឡងសញ្ញាបត្រនេះប្រព្រឹត្តិទៅដោយរលូន មានប្រសិទ្ធិភាព តម្លាភាពនិងយិត្តិធ៍មពោលគឺអ្នកចេះគឺជាប់។
ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញអោយអស់សមត្ថភាព ដើម្បី ដណ្តើមយកជ័យជំនះប្រឡងជាប់អោយមានអាត្រាកើនឡើងជាលំដាប់។
លោកអឿម៉េងចុងនាយកសាលាវិទ្យាល័យព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំងអោដឹងថានៅវិទ្យា ល័យព្រះបាទសុរាម្រឹតនេះមានមណ្ឌល់ប្រឡងចំនួនពីរ ដោយមានបេក្ខជនចំនួន៧៥០នាក់ក្នុងនោះស្រី
៣៥០នាក់។ លោកនាយកសាលាបន្តថាកន្លងមកនេះលោកគ្រូ អ្នកគ្រូបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងបង្រៀនសិស្សានុសិស្សដែលត្រូវប្រឡងនូវមេរៀនគ្រប់មុខវិជ្ជា ដើម្បីអោយការប្រឡងទទួលបានលទ្ធផលល្អប្រសើរជាងការប្រឡងឆ្នាំកន្លងទៅដែលកាលនោះបេក្ចជនប្រឡងជាប់ជាស្ថាពរប្រមាណជិត៧០ភាគរយនៃបេក្ខជនប្រឡងជាង៧០០នាក់៕