នគរបាល ចរាចរណ៍ផ្លូវគោគខេត្តស្ទឹងត្រែងនិងផាកពិន័យ លើអ្នកបើកបរម៉ូតូនិងអ្នកជិះពីក្រោយ មិនពាក់មួកសុវត្ថិភាព ចាប់ពីថ្ងៃទី២០ខែសីហា

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

សមត្ថកិច្ច នគរបាល ចរាចរណ៍ផ្លូវគោគខេត្តស្ទឹងត្រែងនិងផាកពិន័យ លើអ្នកបើកបរម៉ូតូនិងអ្នកជិះពីក្រោយមិនពាក់មួកសុវត្ថិភាព ចាប់ពីថ្ងៃទី២០ខែសីហា តទៅ ព្រោះវិធានការនេះ បន្ទាប់ពីមន្ត្រីនគរបាលបានណែនាំរយៈពេលមួយខែរួចមកហើយ ដោយមិនផាកពិន័យ ។
លោក ឧត្តមសេនីយ៍ត្រីអូត ស៊ី វុត្ថា ស្នងការរងនគរបាលខេត្តទទួលដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖វិធានការនេះមន្ត្រីនគរបាលចង់ឱ្យប្រជាពលរដ្ឋ ពាក់មួកសុវត្ថិភាពទាំងអស់គ្នានៅពេលបើកបរ ម៉ូតូ ដើម្បីកាត់បន្ថយអត្រាស្លាប់និងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកំរិតទាប។ លោក ឧត្តមសេនីយ៍ត្រីបន្តថា៖ក្រសួងមហាផ្ទៃក៍ដូចជាមន្ត្រីនគរបាល បានផ្សព្វផ្សាយច្បាប់ចរាចរណ៍បានទូលាយ តាមរយៈវិទ្យុ ទូរទស្សន៍ ហើយអប់រំបន្ថែមផ្ទាល់ ក៍បានច្រើន ដើម្បីឱ្យបងប្អូនពាក់មួកសុវត្ថិភាព ការពារអាយុជីវិត ព្រោះការអនុវត្តច្បាប់ មួយខែកន្លងមកនេះ ក៍មិនមានផាក់ពិន័យចំពោះបងប្អូនទេ។
លោកវរៈសេនីយត្រី ណាវ វន្នី នាយរងការិយាល័យចរាចរណ៍បានបញ្ជាក់ថា៖ បន្ទាប់ពីបានអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរឹងមកសង្គេតឃើញប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែងជាង៦០%ធ្វើដំណើរពាក់មួកសុវត្តិភាព តែនៅប្រមាណជាង៣០%ទៀតពួកគាត់មិនទាន់បានចូលរួមនៅឡើយ។ លោកបន្តថា៖បន្ទាប់ពីយុទ្ធនាការណែនាំ ឱ្យទៅយកមមួកមកពាក់ ត្រូវបានបញ្ចប់ បងប្អូនត្រួវផ្លាស់ប្តូរភ្នត់គំនិតទាំងអស់គ្នា ព្រោះមន្ត្រីជំនាញក៍មានវិធានការផាកពិន័យបន្ថែមដែរ។
សម្លេង៖ចាប់ពីថ្ងៃទី២០ខែសីហានេះទៅគឺ ឈប់លើកលេងឱ្យគាត់ទៅយកមួកទៀតហើយ គឺទៅយកមួកហើយ ឱ្យ ត្រូវការផាកពិន័យគាត់ពីលើបន្ថែមទៀត បានឱ្យគាត់ទៅ អញ្ចឹងសូមឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូត្រូវចូលរួមពាក់មួកសុវត្ថិភាពទាំងអស់គ្នា។
កញ្ញាស្រី រតន៍ រស់នៅភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់បាន យល់ថា៖ធ្វើដំណើរពាក់មួកសុវត្ថិភាពពិតជាបានជួយការពារកុំឱ្យមានរបួសស្នាមក្បាល នៅពេល ជួបគ្រោះថ្នាក់ចរាចរណ៍ ព្រោះកន្លងមកសង្គេតឃើញអ្នកគ្រោះចរាចរណ៍ខ្លះបានស្លាប់ដោយសារដួលប៉ះក្បាលធ្ងន់ធ្អរ។ កញ្ញាអះអាងថា៖ ទទួលបានការណែនាំបន្ថែមនេះ ពេលទៅមូលដ្ឋានវិញនិងជួយផ្តល់ ព័ត៌មានជួនទៅបងប្អូននិងប្រជាពលរដ្ឋក្នុងភូមិ ឱ្យពាក់មួកសុវត្ថិភាពទាំងអស់គ្នា នៅពេលបើកបរម៉ូតូ។
សូមបញ្ជាក់ថា៖ យុទ្ធនាការមួយខែកន្លងមកនេះ នគរបានចរាចេណ៍ផ្លូវគោគបានអប់រំបន្ថែមបងប្អូនបើកបរម៉ូតូឱ្យពាក់មួកសុវត្ថិភាពបាន២.៦៨៤នាក់ណែនាំឱ្យទៅយកមួកមកពាក់បានចំនួន១.៧៦០នាក់និងឱ្យទិញមួកពាក់បាន៤៤០នាក់ ហើយចាប់ពីថ្ងៃទី២០ខែសីហានេះទៅនគរបាល ចរាចរណ៍ផ្លូវគោគខេត្តស្ទឹងត្រែងនឹងធ្វើការផាកពិន័យឡើងវិញ៕