ការការពារប្រទេសសិង្ហបុរីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រអាចនឹងចំណាយថវិកា១០០ពាន់លានដុល្លារសិង្ហបុរី

សិង្ហបុរី៖ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីបាននិយាយកាលពីថ្ងៃអាទិត្យនេះថាការការពារប្រទេសសិង្ហបុរីទប់ទល់នឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្រអាចនឹងចំណាយថវិការចំនួន ១០០ ពាន់លានដុល្លារសិង្ហបុរី ប្រហែល ៧២ ពាន់លានដុល្លារអាមេរិកឬក៏ច្រើនជាងនេះ   និងប្រើប្រាស់រយៈពេលជាង ១០០ ឆ្នាំ   ខណៈដែលប្រទេសមួយនេះកំពុងរៀបចំខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់នៃកំដៅផែនដី។

លោកនាយករដ្ឋមន្រ្តីលីសៀនឡុងបានថ្លែងក្នុងសុន្ទរកថាថា”តើត្រូវចំណាយប៉ុន្មានដើម្បីការពារខ្លួនពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ? ការប៉ាន់ស្មានរបស់ខ្ញុំប្រហែលជា ១០០ ពាន់លានដុល្លារសិង្ហបុរីក្នុងរយៈពេល ១០០ ឆ្នាំនិងប្រហែលជាអាចច្រើនជាងនឹងទៀត” ។

ប្រទេសសិង្ហបុរីបានចាត់វិធានការមួយចំនួនរួចហើយរួមទាំង​ការយកពន្ធពីការប្រើប្រាស់ឧស្ម័នកាបូននិងតម្រូវពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនាពេលអនាគតដូចជា អាកាសយានដ្ឋាននិងកំពង់ផែថ្មីរបស់ខ្លួនដែលត្រូវ​តែ​សាងសង់នៅលើទីខ្ពស់  ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៩.០៨.១៩)