ក្រុមអាយស៊ីសបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស៦៣នាក់ក្នុងទីក្រុងកាប៊ុលក្នុងពេលអាមេរិកដកទ័ពចេញ

អាហ្វហ្គានីស្ថាន៖​ ក្រុមមន្ត្រីនិងសាក្សីបាននិយាយកាលពីថ្ងៃអាទិត្យនេះថាការប្រារព្ធពិធីដ៏សែនរីករាយបានប្រែទៅជាភាពភ័យរន្ធត់និងការស្លាប់រង្គាលនៅពេលដែលភេវរករអាយស៊ីសម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតតម្រង់គោលដៅលើពិធីមង្គលការមួយដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ៦៣ នាក់ដែលនេះជាការវាយប្រហារដ៏សាហាវបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៅក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។

ការផ្ទុះដ៏ធំដែលបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍នៅភាគខាងលិចទីក្រុងកាប៊ុលបានគូសបញ្ជាក់ឲ្យដឹងពីសម្ថភាពមិនគ្រប់គ្រាន់នៃកងកម្លាំងសន្តិសុខរបស់អាហ្វហ្គានីស្ថាននិងទំហំនៃបញ្ហាដែលពួកគេប្រឈមមុខខណៈដែលទីក្រុងវ៉ាស៊ីនតោននិងក្រុមតាលីបង់បានចុះកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយវត្តមានយោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងបទឈប់បាញ់គ្នាមួយ ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.០៨.១៩)