ឯកឧត្តម វេង សាខុន អញ្ជើញប្រគល់ផ្ទះសប្បុរសធម៌ទី៦ជូនលោកយាយ ហ៊ុន ស្រី ដែលមានជន្មាយុ ៨០ឆ្នាំ នៅភូមិព្រៃចក្រី

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំព់ចាម

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវម៉ក់ ស៊ីថា រួមជា មួយលោកជំទាវ ស្រី គឹមឆយ តំណាងរាស្រ្តខេត្តកំពង់ចាម ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត បានអញ្ជើញប្រគល់ផ្ទះសប្បុរសធម៌ទី៦ រួមជាមួយ បច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនលោកយាយ ហ៊ុន ស្រី ដែលមានជន្នាយុ ៨០ឆ្នាំ នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម។
ផ្ទះនេះត្រូវបានឯកឧត្តម និងលោកជំទាវ និងព្រះតេជព្រះគុណ ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះមេគណខេត្តកំពង់ចាម ព្រះសទ្ធម្មញណ គង់ វិច្ឆិកា ព្រះមេគណស្រុកកំពង់សៀម ឯកឧត្តមចាយ បូរិន និងលោកជំទាវ ឯកឧត្តមយឹម លៀង ឯកឧត្តមចាន់ សារុទ្ធ ព្រមជាមួយសហការី ហើយនិងសប្បុរសជនជាច្រើនទៀត បានជួយឧបត្ថម្ភថវិកាចំនួនជាង ៨លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។ លោកយាយ ហ៊ុន ស្រីន បានសម្តែងនូវទឹកចិត្តរំភើបសប្បាយរីករាយឥតឧបមា និងបានថ្លែងអំណរគុណជូនចំពោះសណ្តានចិត្តមនុស្សធម៌នេះ និងបានជូនពរឲ្យជួបតែពុទ្ធពរ ទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀមបានលើកឡើងពីដំណើរការសាងសង់ និងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួនទៀតដែលឯកឧត្តមប្រធានក្រុុមការងារ លោក ជំទាវ និងសហការីបានយកចិត្តទុកដាក់ និងគិតគូដោះស្រាយជូនបងប្អូនបានទាន់ពេលវេលាដូចជាគ្រោះថ្នាក់
ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រា ជនពិការ និងស្រ្តីមេមាយទីទាល់ក្រ។
លោកបនតថាកាយវិការប្រកបដោយសប្បុរសធម៌ដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារ ធ្វើឲ្យប្រជាពលរដ្ឋស្រុកកំពង់សៀមរំភើបសប្បាយ រីករាយ ចងចាំ និងប្តេជ្ញាគាំទ្រគណ:បក្សប្រជាជនកម្ពុជាតរៀងទៅ។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តម វេង សាខុននិងលោកជំទាវតំណាងរាស្ត្រ
ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់ សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូនឃុំអូរស្វាយ ពិសេសលោកយាយ និងសូមចូលរួមអបអរសាទរលោកយាយផងដែលទទួលបានផ្ទះថ្មី ហើយសម្តេចទាំង៤ បានជូនពរឲ្យលោក យាយ និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។

ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះស្រាយបញ្ហាជូនលោកយាយបានទាន់ពេលវេលា ហើយកាយវិការសប្បុរសធម៌នេះ បាន បង្ហាញពីការទទួលខុស ត្រូវខ្ពស់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន។ ភ្ជាប់ទៅនឹងការងារមនុស្សធន៌នេះ លោកបានលើកទឹកចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដែលចូល រួមដោះស្រាយទុក្ខលំបាក និងបញ្ហាជីវភាពប្រចាំថ្ងៃ ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់របស់បងប្អូនកាន់តែរីកចម្រើនជាលំដាប់ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍរបស់ប្រទេសជាតិដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាពនេះ។

ដើម្បីជួយដោះស្រាយការងារ ចាំបាច់ជូនប្រជាពលរដ្ឋបន្តទៀត ឯកឧត្តមប្រធានក្រុមការងារបានជូនអភិបាលស្រុកនូវថវិកាចំនួន ៧លានរៀល និងជូនបងប្អូនអញ្ជើញមកចូលរួមចំនួន ១០០ នាក់ ម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕