ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អញ្ជេីញ​ពិនិត្យមេីលមណ្ឌលប្រលងក្នុងក្រុងកំពង់ចាម​

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖

នៅព្រឹក​ ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ចុះពិនិត្យមេីលមណ្ឌលប្រលងក្នុងក្រុងកំពង់ចាម​ ព្រមទាំងជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ​ ឆ្នាំ២០១៩នេះ​ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៩​ ស្អែកនេះ​ ។
ឯកឧត្ដម​ អ៊ុន​ ចាន់ដា អភិបាល ខេត្ត កំពង់ចាម​ បានជូ​នពរដល់សិស្សានុសិស្សទាំងអស់អោយប្រលងទទួលបានភាពជោគជ័យ​ និងទទួលបាននិទ្ទេសល្អៗគ្រប់ៗគ្នា។
សូមបញ្ជាក់ថា មន្ទីរអប់រំ​ យុវជន​ និងកីឡា​ ខេត្តកំពង់ចាម​ បានកំណត់មណ្ឌលប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ​ នៅក្នុងខេត្តកំពង់ចាម​ ចែកចេញពីរថ្នាក់​ មានថ្នាក់វិទ្យាសាស្ត្រមាន៥ មណ្ឌល​ ស្មេីនឹង១២៧បន្ទប់​ នឹងថ្នាក់វិទ្យាសាស្ត្រសង្គម​ មាន៩មណ្ឌល​ ស្មេីរនឹង២០៩បន្ទប់​ ៕