ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ការប្រកួតប្រជែងគំនូរជីវចលនៅកម្ពុជា លើកទី៦ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ការប្រកួតប្រជែងគំនូរជីវចលនៅកម្ពុជា លើកទី៦ ឆ្នាំ២០១៩ (6th Cambodia DigiCon6) ដែលប្រារព្ធធ្វើនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ដោយបេក្ខជនទទួលបានជ័យលាភីលេខ១ ប្រចាំឆ្នាំ២០១៩នេះ នឹងត្រូវបានជ្រើសរើសទៅចូលរួមប្រកួតប្រជែងកម្មវិធី DigiCon6 Asia នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ជាបន្តនៅខែវិច្ឆិកាខាងមុខនេះ ។

រូបថត៖ ខឹម សុវណ្ណារ៉ា