លោក ពូទីន ផ្លាស់ទីកន្លែងកិច្ចប្រជុំកំពូល SCO និងBRICS នៅឆ្នាំ ២០២០ ពីទីក្រុង Chelyabinsk ទៅ St. Petersburg

AKPភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ — ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីផ្លាស់ប្តូរ​កិច្ចប្រជុំកំពូលឆ្នាំ២០២០ របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងBRICS ពីទីក្រុង Chelyabinsk ទៅ St. Petersburg វិញ ដែលក្រឹត្យនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ​ផ្លូវការ​នៃព័ត៌មានច្បាប់។

នៅក្នុងកិច្ចប្រជុំមួយ ជាមួយអភិបាលស្តីទីនៃតំបន់ Chelyabinsk លោក អាឡិចហ្សី​ ថេកឡឺ (Alexei Teksler) កាលពីថ្ងៃទី១៩ ខែកក្កដា លោក ពូទីន បាននិយាយថា កិច្ចប្រជុំកំពូល BRICS និងSCO ដែលដឹកនាំដោយប្រទេសរុស្ស៊ីនឹងត្រូវធ្វើឡើងនៅ St. Petersburg ហើយ​មិន​មែន​នៅក្នុងទីក្រុង Chelyabinsk ដែលត្រូវបានគេជ្រើសរើសជាកន្លែងដំបូងឡើយ។ លោក ពូទីន​ បាន​និយាយថា ខណៈដែលការចុះបញ្ជីឈ្មោះអ្នកចូលរួម ​បានពង្រីកនូវព្រឹត្តិការណ៍មួយ​ចំនួន​នឹង​ប្រព្រឹត្ត​ទៅ​​នៅChelyabinsk ប៉ុន្តែកិច្ចប្រជុំកំពូលនានារបស់ពួកគេនឹងប្រព្រឹត្តទៅនៅ St. Petersburg វិញ៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)