រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញការយកចិត្តទុកដាក់ចំពោះកងទ័ពឈរជើងនៅតាមព្រំដែន

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញការយកចិត្តទុកដាក់ចំពោះកងទ័ពឈរជើងនៅតាមព្រំដែន ដែលកំពុងការពារបូរណភាពទឹកដី ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន។
តាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែសីហានេះ បានប្រាប់ដល់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះកងទ័ព ជាពិសេសកងទ័ព ដែលឈរជើងនៅតាម បណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា ក្នុងគ្រាដែលខេត្តមួយចំនួនរបស់កម្ពុជាកំពុង ទទួលរងនូវគ្រោះទឹកជំនន់ផងនោះ៕