កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលចំនួន២គ្រាប់

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលដោយមិនស្គាល់ថាជាប្រភេទអ្វីឡើយចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត។

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថាគ្រាប់មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងត្បួងនៃប្រទេសកូរ៉េខាងជើងនៅពេលព្រឹក ។  គ្មាន​ព័ត៌មានលំអិត​បញ្ជាក់ថាតើជាប្រភេទមីស៊ីលអ្វី​   ហើយរយៈចម្ងាយនិងរយៈកំពស់អតិបរមាប៉ុន្មាន នោះទេ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង​បាននិយាយថា  យោធារបស់កូរ៉េខាងត្បូងកំពុងឃ្លាំមើលស្ថានការណ៍ក្នុងករណីមានការបាញ់បន្ថែមទៀតដោយបានត្រៀមខ្លួនជាស្រេចដើម្បីការពារខ្លួន  ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៦.០៨.១៩)