ឯកឧត្តម គួច ចំរើន អោយអាជីករលក់ដូនៅឆ្នេរអូរឈើទាល សាងសង់តូប តាមគំរូថ្មីមានរចនាបទ សោភណភាពក្នុងការទាក់ទាញភ្ញៀវ

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ ចន​ ណារិទ្ធ​៖

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ ថា តាមការឯកភាពរបស់គណកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឱ្យបងប្អូនយកទៅសាងសង់តាមគំរូថ្មីមានរចនាបទ សោភណភាពក្នុងការទាក់ ទាញភ្ញៀវ ។ ដូច្នេះបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលអាចរកជាងសាងសង់ដោយខ្លួនឯងបាន ហើយមន្ត្រីជំនាញរបស់ខេត្តនៅរង់ចាំជួយសម្របសម្រួល ដើម្បីឱ្យការសាង សង់ប្រព្រឹត្តទៅដោយរលូន ។
ក្នុងកិច្ចប្រជុំជាលើកទី២ ជាមួយបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា កាលពីរសៀលថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការសាង សង់នៅពេលនេះមានលក្ខណសម ស្រប ព្រោះជារដូវភ្លៀងមិនសូវមានភ្ញៀវទេសចរ ហើយនៅ នពេលផុតភ្លៀង ភ្ញៀវទេសចរនឹងមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់់តែច្រើន ដូច្នេះបងប្អូនត្រូវជំរុញការសាងសង់ឱ្យបានលឿន ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ខណៈ រដ្ឋបាលខេត្ត នឹងយកតំបន់ឆ្នេរអូរឈើទាលនេះ ធ្វើជាកន្លែងបុណ្យឆ្លងឆ្នាំសកល ។
ឯកឧត្តម អភិបាល ខេត្តព្រះសីហនុបន្តថា ទន្ទឹមនិងដំណើរការសាងសង់តូបនេះ ក៏ត្រូវចូលរួមគិតគូរពីផលប៉ះពាល់អនាម័យ បរិស្ថាន ថ្វីត្បិតយើងបានតូបគំរូល្អ យើងក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាលក្លាយជាតំបន់ទេសចរណ៍ដ៍ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ។
តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុបានបញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទ គឺ តូបទោល និងតូបភ្លោះ ដែលគណកម្មការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំ ដោយ មានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុត្តិ ៕