អាជ្ញាធរខេត្តកំពង់ចាមដាំដេីមក្ងោកជិត៣០០ដេីម​ នៅក្រុងកំពង់ចាម​

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖


​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំ​មន្ត្រីរាជការ​ ព្រះសង្ឃ​ យុវជន​ សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋជាច្រេីននាក់​ នាំគ្នាដាំដេីមក្ងោក​ ដេីម្បីជាអត្តប្រយោជន៍ដល់មនុស្ស​ និងសត្វ​។
ពិធីនេះធ្វើឡើងនៅតាមបណ្តោយផ្លូវពីរង្វង់មូលនាងគង្ហីងរហូតដល់ភូមិព្រែកដេីមចាន់​ សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានមានប្រសាសន៍ថា​ ការប្រារព្វពិធីដាំដេីម ក្ងោកជិត៣០០ដេីម​នៅព្រឹក​ ថ្ងៃទី​១៥​ ខែសីហា​ ឆ្នាំ​២០១៩ក្នុងន័យយេីងរួមគ្នាដាំដេីមទាំងអស់គ្នា​ និងអភិរក្សដេីម​ទាំងអស់គ្នា ព្រោះថាដេីមអាចការពារពីការប្រែប្រួលអាកាសធាតុបានច្រេីន​ អាចទាក់ទាញនូវខ្យល់បរិសុទ្ធ​ ផ្តល់ម្លប់​ និងសោភណ្ឌភាព​ ទេសភាពល្អ​ទីក្រុងកំពង់ចាមកាន់តែស្រស់បំព្រងថែមទៀត។
ឯកឧត្ដម​អភិបាលខេត្ត​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ រួមទាំងព្រះសង្ឃ​ នាំគ្នាដេីមឈេីនៅតាមផ្ទះ​ ទីអារាម​ និងទីសាធារណៈផ្សេងទៀត៕