វិមានក្រឹមឡាំង៖ លោក Trump ប្រាប់ឱ្យលោក ពូទីន ថា ប្រេសិតថ្មី របស់​សហរដ្ឋអាមេរិក​ប្រចាំប្រទេសរុស្ស៊ីនឹងត្រូវតែងតាំងក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ — ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ​កាលពីថ្ងៃទី៣១ ខែកក្កដា ជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ឯកអគ្គរដ្ឋទូតថ្មី​របស់​សហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីនឹងត្រូវតែងតាំងក្នុងពេលឆាប់ៗនេះ។

លោកបានមានប្រសាសន៍ថា លោក Trump បាននិយាយថា នាពេលឆាប់ៗនេះ [ឯកអគ្គរដ្ឋទូត] នឹងត្រូវបានតែងតាំង។

លោក Peskov បានកត់សម្គាល់ថា ក្នុងអំឡុងពេលនៃការសន្ទនាគ្នានោះ​ សេតវិមាន​បាន​ប្រាប់លោកពូទីន ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ីលោក Jon Huntsman នឹងចុះចេញពីតំណែងក្នុងពេលឆាប់ៗនេះ។ ប្រធានាធិបតីរុស្ស៊ីបានកត់សម្គាល់ថា រយៈពេលជិតពីរឆ្នាំរបស់លោក Huntsman នៅក្នុងតំណែងបានមើលឃើញ​ពីការងារដ៏លំបាក​បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។

លោក Peskov បានបញ្ជាក់ថា ទោះបីជាមានអ្វីៗគ្រប់យ៉ាងក៏ដោយ ក៏​ឯកអគ្គរដ្ឋទូត​បានធ្វើការងារដើម្បីធ្វើឱ្យរយៈពេលបច្ចុប្បន្ននៃទំនាក់ទំនងរវាងរុស្ស៊ី និងអាម៉េរិកមានលក្ខណៈ​ស្ថាបនាខ្លះដែរ។

របាយការណ៍មុនៗ បាននិយាយថា លោក Huntsman នឹងចុះចេញពីតំណែងនៅថ្ងៃទី៣ ខែតុលា។ លោក Jon Huntsman ត្រូវបានតែងតាំងជាប្រេសិតអាម៉េរិកប្រចាំប្រទេស​រុស្ស៊ី​កាលពីខែតុលាឆ្នាំ ២០១៧។ កាលពីពេលមុន អ្នកការទូតរូបនេះបានកាន់តំណែងជា​ឯកអគ្គ​រដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេស​សិង្ហបុរី​ក្នុងឆ្នាំ១៩៩២-១៩៩៣ ជាអភិបាលរដ្ឋយូថាហ៍ (Utah) ក្នុងឆ្នាំ ២០០៥-២០០៩ និងជាប្រេសិតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនក្នុងឆ្នាំ ២០០៩-២០១១ ។

កាលពីខែឧសភាឆ្នាំ ២០១១ លោក Huntsman បានប្រកាសពីបំណងឈរឈ្មោះ​ជា​បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ប៉ុន្តែ ៦ខែក្រោយមកលោកបានដកខ្លួន​ចេញ​ពីការប្រកួត ហើយបានបោះបង់ការគាំទ្ររបស់លោកជាផ្លូវការនៅពីក្រោយលោក Mitt Romney ដែលក្រោយមកត្រូវបានចាញ់ដោយបេក្ខជនប្រជាធិបតេយ្យលោក បារ៉ាក់ អូបាម៉ា។

ក្នុងអំឡុងពេលនៃការប្រកួតប្រជែងប្រធានាធិបតីឆ្នាំ ២០១២ លោក Huntsman បានរិះ​គន់​គោលនយោបាយរបស់លោក អូបាម៉ា ក្នុងការបង្កើតទំនាក់ទំនងឡើងវិញរវាងទីក្រុងវ៉ា​ស៊ីន​តោន និងទីក្រុងមូស្គូ៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)