លោក មូន ៖ កូរ៉េខាងត្បូងនឹងកាន់ដៃជប៉ុន ប្រសិនបើខ្លួនជ្រើសរើសយក ការសន្ទនា និងកិច្ចសហប្រតិបត្តិការគ្នា

AKP ភ្នំពេញ  ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩​ — ប្រធានាធិបតីលោក មូន ចេ-អ៊ីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េ​ខាង​ត្បូងនឹងរីករាយកាន់ដៃគ្នាជាមួយប្រទេសជប៉ុន ប្រសិនបើប្រទេសជិតខាងមួយនេះ ជ្រើស​រើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការនៅក្នុងជួរពាណិជ្ជកម្ម ដែលកំពុងកើនឡើង ដែលបណ្តាលមកពីភាពខុសគ្នាលើបញ្ហាពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាម។

លោក មូន បានថ្លែងសុន្ទរកថា នៅក្នុងទិវាថ្ងៃរំដោះរបស់ខ្លួន ដើម្បីរំលឹកដល់ការបញ្ចប់​អាណានិគមរបស់ជប៉ុននៅឧបទ្វីបកូរ៉េ ដោយទទូចដល់ជប៉ុនឱ្យពិចារណាអំពីអតីតកាលរបស់​ខ្លួន នឹងប្តេជ្ញាធ្វើឱ្យកូរ៉េ-ខាងត្បូងក្លាយជាប្រទេសមួយដែលមិនអាចផ្លាស់ប្តូរបាន។

លោក មូន បាននិយាយថា វាល្អប្រសើរជាងពេលណាៗទាំងអស់ប្រសិនបើជប៉ុន​ជ្រើសរើសផ្លូវនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការនោះ យើងនឹងចូលរួមដោយរីករាយ។ យើងនឹងព្យាយាមជាមួយប្រទេសជប៉ុន ដើម្បីបង្កើតអាស៊ីបូព៌ាមួយនេះ ដែលមានការចូលរួម​ក្នុងការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការដោយស្មើភាពគ្នា។

លោក មូន បានប្រើពាក្យសហប្រតិបត្តិការ និងវិបុលភាពម្តងហើយម្តងទៀតពេញមួយ​សុន្ទរកថាជិតកន្លះម៉ោងរបស់លោក នៅក្នុងពិធីជាតិដែលបានប្រារព្ធធ្វើនៅវិមាន​ឯករាជ្យកូរ៉េ​ដែលមានទីតាំងស្ថិតនៅ Cheonan ចម្ងាយ ៨៥គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូល។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ប្រទេសដែលជិតខាងគួរតែជម្នះអតីតកាល នឹងឆ្ពោះទៅអនាគតរួមគ្នា។

លោកបានមានប្រសាសន៍បន្ថែមថា យើងសង្ឃឹមថា ប្រទេសជប៉ុននឹងដើរតួនាទីនាំមុខ​រួមគ្នា ក្នុងការសម្របសម្រួលសន្តិភាព និងវិបុលភាពនៅអាស៊ីបូព៌ា ខណៈពេលដែលវាគិត​ពីអតីតកាលនោះដែលនាំមកនូវសំណាងអាក្រក់ដល់ប្រទេសជិតខាងរបស់ខ្លួន។ លោកបានបន្ថែមថា ទោះជាយ៉ាងណា ជប៉ុនគួរតែបញ្ឈប់ការប្រើប្រាស់ពាណិជ្ជកម្ម ធ្វើជាអាវុធជាមុនសិន៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)