មន្ត្រីជាន់ខ្ពស់៖ សហរដ្ឋអាម៉េរិកព្រួយបារម្ភ ចំពោះការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកមាន​ការព្រួយបារម្ភពីការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើងហើយនឹងបន្តអំពាវនាវឱ្យរបបនេះសម្រាប់ការសាកល្បងមីស៊ីលរបស់ខ្លួន។

លោកស្រី Andrea Thompson អនុរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងអាវុធ និង សន្តិសុខ​អន្តរជាតិ បានធ្វើអត្ថាធិប្បាយជុំវិញការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន៥ លើក​របស់​​​​កូរ៉េ​ខាងជើងចាប់តាំងពីថ្ងៃទី២៥ ខែកក្កដាមក។

ក្រុមអ្នកជំនាញនិយាយថា របបនេះបាននឹងកំពុងបង្កើនសមត្ថភាពអាវុធរបស់ខ្លួន បើ​ទោះបីមានការប្តេជ្ញាចិត្តពីសំណាក់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ដើម្បីធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរក៏ដោយ។

ការសាកល្បងនេះក៏ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីពង្រឹងជំហររបស់ទីក្រុងព្យុងយ៉ាងនៅមុនការបន្តមានសក្តានុពលនៃកិច្ចចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកស្រី Thompson បានប្រាប់អ្នកយកព័ត៌មានតាមទូរគមនាគមន៍ថា ខ្ញុំនឹងមិនចូល​ធ្វើការស៊ើបការណ៍នៅក្នុងវេទិកានេះទេ ប៉ុន្តែអ្វីដែលខ្ញុំអាចប្រាប់អ្នកបាន គឺយើងមាន​ការព្រួយ​បារម្ភអំពីការអភិវឌ្ឍ         មីស៊ីលនេះ។ យើងនឹងបន្តអំពាវនាវដល់កូរ៉េខាងជើងលើការសាកល្បង​មីស៊ីលរបស់ពួកគេ។ យើងបន្តធ្វើការជាថ្មីម្តងទៀតជាមួយដៃគូ និងសម្ព័ន្ធមិត្តនៅពេលយើង​ប្រកាន់​ខ្ជាប់នូវការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដោយធ្វើការជាមួយគ្នា ដើម្បីធានាថា យុទ្ធនាការដាក់សម្ពាធនៅតែរឹងមាំជាមួយប្រទេស     កូរ៉េខាងជើង។

ទោះជាយ៉ាងណាក៏ដោយលោកស្រី Thompson បាននិយាយថា សហរដ្ឋអាមេរិកនឹង​បន្ត​ចូលរួមក្នុងរបបនេះក្នុងកិច្ចចរចា ហើយសង្ឃឹមថា មេដឹកនាំកូរ៉េខាងជើងបានប្តេជ្ញាចិត្ត ក្នុងការរំសាយអាវុធនុយក្លេអ៊ែរនេះ។

លោកស្រីមានប្រសាសន៍បន្ថែមថា «យើងចង់ឱ្យមានកិច្ចចរចាកើតឡើងវិញ »។ យើង​មានការពិភាក្សាកម្រិតការងារ ហើយមានជំនឿ និងជឿជាក់ថា ប្រធានាធិបតី និងលោក​ប្រធាន ​​គីម នឹងចូលរួមម្តងទៀត៕( ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)