កងទ័ពវៀតណាម និងឡាវបង្កើនទំនាក់ទំនងក្នុងកិច្ចការពារនយោបាយផ្ទៃក្នុង

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ Tran Quang Phuong អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម (VPA) បានទទួលជួបឧត្តមសេនីយ៍ឯក Bunlieng Sengphachan ប្រធានផ្នែកការពារផ្ទៃក្នុងនៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវនៅទីក្រុងហាណូយ។

មន្រ្តីឡាវដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមបានជម្រាប់ដល់ភាគីម្ចាស់ផ្ទះ អំពីលទ្ធផលនៃកិច្ចប្រជុំគណៈប្រតិភូរបស់លោក ជាមួយនាយកដ្ឋានការពារសន្តិសុខកងទ័ព នៃអគ្គនាយកដ្ឋាននយោបាយ VPA និងនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មនៃក្រសួងការពារជាតិវៀតណាម។
លោកបានកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំទាំងនោះ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងសកម្មភាពនានា ដែលគំរាមកំហែងដល់សន្តិសុខនយោបាយ និងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ និងកងទ័ពភាគីទាំងពីរផងដែរ។

សម្រាប់ភាគីវៀតណាម លោក Phuong បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារនយោបាយផ្ទៃក្នុងរួមជាមួយការត្រួតពិនិត្យ និងការគ្រប់គ្រងគំនិត និងគុណធម៌នយោបាយ នៅក្នុងជួរកងទ័ព ជាពិសេសស្របពេលដែលមានការកើនឡើងនៃកម្លាំងអរិភាពប្រឆាំងនឹងបដិវត្ត និងមិត្តភាពពិសេសរបស់ប្រទេសទាំងពីរ។
លោកបានស្នើឱ្យនាយកដ្ឋានការពារសន្តិសុខកងទ័ពវៀតណាម និងនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម និងផ្នែកការពារផ្ទៃក្នុងរបស់ឡាវ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងព័ត៌មានគ្នាទៅវិញទៅមក ដើម្បី កែលម្អការប្រឹក្សាយោបល់របស់ពួកគេដែលបានផ្តល់ឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរ និងអគ្គនាយកដ្ឋាននយោបាយទាំងពីរដើម្បីប្រយុទ្ធប្រឆាំងតបតវិញចំពោះផែនការឧបាយកល នឹងសកម្មភាពបំផ្លិចបំផ្លាញរបស់កងកម្លាំងអរិភាព នឹងកាត់បន្ថយការរំលោភ និងបទឧក្រិដ្ឋជាអប្បបរមា ក្នុងការរក្សាបាននូវវិន័យ នឹងកម្លាំងប្រយុទ្ធរបស់យោធានៃប្រទេសនីមួយៗ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)