នាយករដ្ឋមន្ត្រីរុស្ស៊ី និងអនុប្រធានាធិបតីទី១អ៊ីរ៉ង់ពិភាក្សាអំពី កិច្ចសហប្រតិបត្តិការចំពេលមានទណ្ឌកម្ម  

AKP ភ្នំពេញ: ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ — នាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវេដេវ(Dmitry Medvedev) បានចាត់ទុកការប្រជុំ​ជាមួយអនុប្រធានា​ធិបតីទីមួយរបស់អ៊ីរ៉ង់លោក អេសា ហ្សាហានគីរី (Eshaq Jahangiri) នៅ​ខាង​ក្រៅវេទិកាសេដ្ឋកិច្ច​ Caspian ដំបូងគេនៅក្នុងប្រទេសតួកម៉េនីស្ថាន ថា វាជាឱកាសដ៏ល្អ​មួយ​សម្រាប់ប្រទេសទាំងពីរក្នុងការប្រៀបធៀបកំណត់ត្រាចំពេលមានទណ្ឌកម្ម។

នាយករដ្ឋមន្ត្រីលោក ម៉េដវេដេវ បានកត់សម្គាល់ពីសារៈសំខាន់នៃការរួមបញ្ចូលគ្នា​នូវសក្តានុពលនៃតំបន់សមុទ្រខ្មៅ និងសមុទ្រកាសព្យែន( Caspian) ។

លោក ម៉េដវេដេវ បាននិយាយនៅឯកិច្ចប្រជុំជាមួយលោក Jahangiri កាលពីថ្ងៃចន្ទថា យើងស្វាគមន៍ព្រឹត្តិការណ៍នេះ​ដូចជាកិច្ចប្រជុំកំពូល។ យើងមានឱកាសល្អដើម្បីប្រៀបធៀប​កំណត់​ត្រា ដែលនោះ គឺមានសំខាន់ជាពិសេសក្នុងការពិចារណាលើការពិតដែលថា ​ប្រទេស​របស់យើងកំពុងអនុវត្តន៍កម្មវិធី      អភិវឌ្ឍន៍សំខាន់ៗក្នុងពេលតែមួយ ប្រឈមនឹងបរិយាកាស​នយោបាយអន្តរជាតិមិនអំណោយផល ដោយបន្ថែមថា ទោះបីជាមានសម្ពាធនៃទណ្ឌកម្ម​ក៏ដោយ​ ក៏យើងនៅកំពុងអភិវឌ្ឍន៍ ដោយកត់សម្គាល់ថា  កិច្ចប្រជុំបានបង្ហាញនូវឱកាស​ដើម្បី​ផ្លាស់ប្តូរគំនិត ថាតើផ្នែកណាមួយនៃកិច្ចសហប្រតិបត្តិការត្រូវការពង្រឹងបន្ថែមឬជំរុញនោះ។

នៅក្នុងវេនរបស់លោកអនុប្រធានាធិបតីទី១ របស់អ៊ីរ៉ង់បានយល់ស្របថា វេទិកាបែប​នេះ​គឺជាឱកាសដ៏ល្អមួយ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី។ លោកបានសន្និដ្ឋានថា តាមដែលខ្ញុំ​បានដឹងវេទិកាសេដ្ឋកិច្ចលើកទី២នេះ នឹងត្រូវបានរៀបចំឡើងនៅប្រទេសរុស្ស៊ី។ ខ្ញុំជឿជាក់ថា​ យើងនឹងគ្រប់គ្រងដើម្បីយល់ព្រមលើការសម្រេចចិត្តសំខាន់ៗជាច្រើនទៀត។

នៅក្នុងសុន្ទរកថារបស់លោកនៅឯវេទិកានោះ នាយករដ្ឋមន្ត្រីរុស្ស៊ីបានស្នើឱ្យមាន​វេទិកា​​សេដ្ឋកិច្ច Caspian លើកទី២ ដែលត្រូវធ្វើឡើងនៅ Astrakhan៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)